Posts

Showing posts from July, 2017

គ្មាន​ការ​តវ៉ា​ចំពោះ​លទ្ធផល​បោះ​ឆ្នោត​ឆ្នាំ​២០១៨ បើ​ហ៊ាន​ក្បាល​គល់​ប្ញស្សី​មិន​ខាន

Image
ថ្ងៃចន្ទ ទី៣១ ខែកក្កដា ឆ្នាំ២០១៧ ម៉ោង ១៧:១៨   (31-07-2017 17:18) ​រាជធានី​ភ្នំពេញ ​៖ លោកវង សូត រដ្ឋមន្ដ្រីក្រសួង​សង្គមកិច្ច អតីត​យុទ្ធ​ជន និង​យុវ​នីតិសម្បទា បាន​ឲ្យ​ដឹង​ថា សម្រាប់​ការ​បោះ​ឆ្នោត​ជ្រើសតាំង​អ្នកតំណាង​រាស្ត្រ​នៅ​ឆ្នាំ ២០១៨ ខាង​មុខ​នេះ នឹង​មិន​អនុញ្ញាត​ឲ្យ​មាន​បាតុកម្ម​តវ៉ា​ចំពោះ​លទ្ធផល​នោះ​ទេ តែបើ​មាន​ប្រាកដ​ជា​មាន​វិធានការ​​ទប់ស្កាត់​ជា​មិន​ខាន ​។ ការ​អះអាង​របស់​លោក រដ្ឋមន្ត្រី ក្រសួង​សង្គមកិច្ច ធ្វើ​ឡើង​ក្នុង​ពិធី​ប្រកាស​ចូល​កាន់​តំណែង​ថ្នាក់ដឹកនាំនិង​មន្ត្រីជាន់ខ្ពស់​ក្រសួង​សង្គមកិច្ច អតីត​យុទ្ធ​ជន និង​យុវ​នី​តុ​សម្បទា នា​រសៀល​ថ្ងៃ​ទី​៣១​ខែកក្កដា ឆ្នាំ​២០១៧ នៅ​ទីស្តីការក្រសួង​ ។ លោក​រដ្ឋមន្ត្រី​បញ្ជាក់​ថា​៖ «នៅ​លើ​លោក​នេះ ខ្ញុំ​ជឿ​ថា មិនមែន​អ្នក​ណា​អ​ព្យា​ក្រឹត្យ​នោះ​ទេ​។ ព្រោះ​ថាបើគាត់​អ​ព្យា​ក្រឹត្យ ម៉េច​គាត់​ទៅ​បោះ​ឆ្នោត ឆ្នោត​បក្ស​នេះ បោះ​ឲ្យ​បក្ស​នោះ អីចឹង​បើ​គាត់​អ​ព្យា​ក្រឹ​ក្យ​កុំទៅ​បោះ​ឆ្នោត ដេក​នៅផ្ទះ​ទៅ​។ គ្មាន​អ្នក​ណា​ទៅ​បោះ​ឆ្នោត ហើយ​សន្លឹក​ឆ្នោត​ខូច​នោះ​ទេ​។ វា​ចៃដន្យ​ណាស់ យើង​មិន​ជឿ​មានអ្នក​អ​ព្យា​ក្រឹ​ក្យ​ទេ»​។ ជាមួយ​គ្ន...

អភិបាលក្រុង​និង​ភរិយា​ព្រមទាំង​មនុស្ស​ជំនិត​១០​នាក់​ទៀត ត្រូវ​ប៉ូលិស​បាញ់​ស្លាប់​ក្នុង​សង្គ្រាម​ប្រឆាំង​គ្រឿងញៀន​នៅ​ហ្វីលីពីន​

Image
​អាជ្ញាធរ​បាន​និយាយថា អភិបាលក្រុង​ម្នាក់​ដែល​រង​ការចោទប្រកាន់​ដោយ​លោក​ប្រធានាធិបតី រ៉ូ​ឌ្រី​ហ្គោ ឌូ​តឺ​តេ អំពី​ការជាប់​ពាក់ព័ន្ធ​នឹង​ការជួញដូរ​ថ្នាំញៀន ត្រូវបាន​សម្លាប់​ជាមួយ​ប្រពន្ធ​របស់គាត់ និង​មនុស្ស ១០ នាក់​ផ្សេងទៀត​នៅក្នុង​ការ​វាយឆ្មក់​របស់​ប៉ូលិស​កាលពី​ព្រឹក​ថ្ងៃអាទិត្យ​ម្សិលមិញ​។​ ​យោងតាម​ប៉ូលិស​ហ្វីលីពីន​បានឱ្យដឹងថា លោក Reynaldo Parojinog អភិបាលក្រុង Ozamiz នៅ​ភាគខាងត្បូង​ប្រទេស​ហ្វីលីពីន ត្រូវបាន​សម្លាប់​ក្នុងការ​ប្រយុទ្ធ​គ្នា​មួយ​នៅផ្ទះ​របស់គាត់​បន្ទាប់ពី​មន្ត្រី​សន្តិសុខ​របស់គាត់​បាន​បាញ់​មកលើ​មន្ត្រី​អនុវត្ត​ច្បាប់​គ្រឿងញៀន ដែល​បានមក​ចាប់ខ្លួន​គាត់ និង​សមាជិក​ក្រុមគ្រួសារ​របស់គាត់​បីនាក់​ផ្សេងទៀត​។​ ​ប៉ូលិស​បាន​និយាយថា ប្រពន្ធ​ឈ្មោះ Susan Parojinog និង​មនុស្ស​ប្រាំ​នាក់​ផ្សេងទៀត​ក៏ត្រូវ​បានសម្លាប់ ហើយ​ការ​វាយឆ្មក់​ទី​ពីរ​នៅផ្ទះ​មួយទៀត​ដែល​គ្រប់គ្រង​ដោយ​គ្រួសារ​អភិបាលក្រុង បាន​បណ្ដាលឱ្យ​មនុស្ស​ប្រាំ​នាក់​ទៀត​បាន​ស្លាប់​។​ ​យោងតាម​លោក Ernesto Abella អ្នកនាំពាក្យ​លោក​ឌូ​តឺ​តេ​បានឱ្យដឹងថា កូនស្រី​របស់លោក Reynaldo Parojinog ឈ្មោះ Nova Princess Parojinog-Ech...

សាយ ឈុំ ចុះហត្ថលេខាលើវិសោធនកម្មច្បាប់ស្តីពីគណបក្សនយោបាយ

Image
ទីបំផុត​ទៅ​ដូច​ការ​លើក​ឡើង​របស់​ក្រុម​អ្នកវិភាគ វិសោធនកម្ម​ច្បាប់​ស្តី​ពី​គណបក្ស​នយោបាយ ត្រូវ​បាន​ប្រមុខរដ្ឋ​ស្តីទី លោក សាយ ឈុំ ប្រធាន​ព្រឹ​ទ្ឋ​សភា បាន​ចុះហត្ថលេខា​ដាក់​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ​ហើយ នៅ​ថ្ងៃ​ទី​២៨ ខែកក្កដា ឆ្នាំ​២០១៧ ។ នេះ​បើ​យោង​តាម​អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥ​សាន ដែល​ប្រាប់ Fresh News នៅ​ព្រលប់​ថ្ងៃ​សុក្រ​ដដែល​នេះ ។ លោក សុខ ឥ​សាន បាន​បញ្ជាក់​ថា «​គោលបំណង​និង​សំណូមពរ​នៃ​ការ​ធ្វើ​វិសោធនកម្ម​ច្បាប់​នេះ គឺ​សម្រាប់​អនុវត្ត​ចំពោះ​គ្រប់​គណបក្ស​នយោបាយ ដែល​មាននៅ​កម្ពុជា ស្រប​តាម​សភាពការណ៍​ថ្មី​របស់​កម្ពុជា ក្នុង​គោលបំណង​តម្រង់​ទិស​ឲ្យ​គ្រប់​គណបក្ស​នយោបាយ គោរព​និង​អនុវត្ត​យ៉ាង​ខ្ជាប់ខ្ជួន នូវ​លទ្ធិប្រជាធិបតេយ្យ និង​ពង្រឹង​នីតិរដ្ឋ ស្រប​តាម​ស្មារតី​នៃ​កិច្ចព្រមព្រៀង​ទី​ក្រុ​វ​ប៉ា​រី​ស ថ្ងៃ​២៣ តុលា ឆ្នាំ​១៩៩១ និង​រដ្ឋធម្មនុញ្ញ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​»​។ សូម​បញ្ជាក់​ថា សេចក្តី​ស្នើ​វិសោធនកម្ម ច្បាប់​ស្តី​ពី​គណបក្ស​នយោបាយ ត្រូវ​បាន​ផ្តួចផ្តើម​ឡើងជា​ថ្មី ដោយ​ក្រុម​តំណាងរាស្ត្រ​គណបក្ស​ប្រជាជន​កម្ពុជា​។ ច្បាប់​ថ្មី​នេះ​ត្រូវ​បាន​កែប្រែ​...

ស្មានមិនដល់ថាលោក សុខ ទូច ..................................

Image
កំពូលអ្នកស្រែក ស្រែក ស្រែក ទាល់តែឡើងបុណ្យស័ក្ត ពិតជាប្រពៃណាស់ បណ្ឌិតស្រែក

Hun Sen Governor authorities crackdown land victims

Image

ព្រៃសហគមន៍ភ្នំឳរ៉ាល់ (Oral community forest)

កូនខ្មែរត្រូវតែនាំគ្នាការពារព្រៃឈើខ្មែររបស់យើង ជាពិសេសចូលរួមទប់ស្កាត់អោយបានចំពោះ ជនមានអំណាចដែលកំពុងតែទន្ទ្រានលើព្រៃឈើរបស់យើង

ផេកការិយាល័យចរាចរណ៏ផ្លូវគោករាជធានីភ្នំពេញថា៖ លោកផែងវណ្ណៈកាងកូន​ស្រី ញៀនថ្នាំ

Image
កាលពីថ្ងៃទី២៧ខែកក្កដាពីម្សិលម៉ិញនេះ ប៉ូលីសចរាចរណ៏បានឃាត់ឡានកូនស្រីរបស់លោកផែង វណ្ណៈ ដោយអោយដឹងថា កូនស្រីរបស់លោកផែងវណ្ណៈ ខុសច្បាប់ចរាចរណ៏ផងនោះ តែស្របពេលនេះ លោកផែងវណ្ណៈ បានតបតភ្លាមនោះថា ប៉ូលីសចរាចរណ៏ ក្រុមចរាចរពាលក្រុងភ្នំពេញពួនស្ទាក់វ៉ៃឡានកូនខ្ញុំព្រឹកមិញ​ម៉ោង​ ១០:០៥​ នាទី​ ថ្ងៃទី​ ២៧​ កក្កដា​ ឆ្នាំ​ ២០១៧​ ដោយសារតែកូនខ្ញុំមានកំហុសបត់ផ្លូវហាមបត់ឆ្វេង​ ។ បើកូនខ្ញុំបើកបរខុសស្លាកសញ្ញាចរាចរ​ ចាប់គាត់ផាកពិន័យទៅ​ ហេតុអ្វីចាំបាច់ស្ទុះមកវ៉ៃឡាន​ ?​ ខ្ញុំចង់ដឹងថា​ ឡានកូនខ្ញុំជិះហ្នឹងយកលុយម៉ែឪវាទៅទឹញមែនបានវាវ៉ៃមិនខ្លាចខូច​ ?​ តើមេៗមានអប់រំកូនចៅទេ​ ឬ​ មេចរាចរបង្រៀនកូនចៅអោយពាលបែបនេះ​ ? នេះជាstatusរបស់លោកផែងវណ្ណៈបានផូស បន្ទាប់ពីកូនរបស់លោកមានបញ្ហាកើតឡើងនោះ ។ ក្រោយមកមានផេកហ្វេសប៊ុកមួយដែលមានចំនួនអ្នកLike Page ជាង 1ម៉ឺននាក់ជាង ដែលមានរូបProfile Picture ផេកមានរូបភ្លើងស្តុបចរាចរណ៏បីព័ណ នោះបានសរសេរក្នុងផេកនោះផូស ទៅកាន់លោកផែងវណ្ណៈ យ៉ាងដូចច្នេះថា៖( ផែង វណ្ណៈ កាងកូន ចំឡើយ ញៀនថ្នាំ រិៈគន់ Police ចរាចរណ៍ ក្រុង ដែរខ្លួនជា Police ក្រសួងក្រោមមេតែមួយ ហេតុដោយសារទឹកចិត្តឪពុក កូនឡប់យ៉ាងណាាក៏ឡប់តាមកូ...

លោក សុខ លូ អភិបាលខេត្ត​កំពង់ធំ ចាក់ដី​លើ​ចំណី​មាត់​ស្ទឹងសែន សង់​ភូមិគ្រឹះ​និង​ប្រព្រឹត្ត​អំពើពុករលួយ​បក្ខពួកនិយម​

Image
មន្ត្រីរាជការ​នៅក្នុង​សាលាខេត្ត​កំពង់ធំ បាន​អំពាវនាវ​ឲ្យ​ថ្នាក់ដឹកនាំ​ក្រសួងមហាផ្ទៃ ក៏ដូចជា​ថ្នាក់ដឹកនាំ​គណបក្ស​ប្រជាជន​កម្ពុជា ពិនិត្យមើល​ទង្វើ​មិន​ប្រក្រតី​របស់លោក សុខ លូ ដែលជា​គណៈ​នៃ​គណៈ​អភិបាល​ខេត្តកំពង់ធំ ជាបន្ទាន់​។ ដោយហេតុថា ចាប់តាំងពី​លោក សុខ លូ ឡើងកាន់តំណែង​ជា​អភិបាលខេត្ត​កំពង់ធំ ជំនួស​លោក អ៊ុត សំអន រួចមក​ក៏​ចាប់ផ្ដើម​ប្រើ​អំណាច​ប្រព្រឹត្ត​អំពើពុករលួយ​តាម​អំពើ​ចិត្ត​ដោយ​គ្មាន​ញញើត​អ្វី​ទាំងអស់​។ ហេតុនេះហើយ​ទើប​នៅក្នុង​ខេត្តកំពង់ធំ គណបក្ស​ប្រជាជន​កម្ពុជា​បាត់បង់​ការគាំទ្រ​យ៉ាងគំហុក​ក្នុងការ​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ​-​សង្កាត់​អាណត្តិ​ទី​៤​ កាលពី​ថ្ងៃទី​០៤ ខែមិថុនា ឆ្នាំ​២០១៧​។ ប្រភពពី​មន្ត្រី​នៅ​សាលាខេត្ត​កំពង់ធំ បាន​ឲ្យ​ដឹង​ទៀតថា​ក្នុងនាម​ជា​អភិបាលខេត្ត​លោក សុខ លូ មានគំនិត​លោភលន់​ចាក់ដី​លើ​ចំណី​មាត់​ស្ទឹងសែន សាងសង់​ភូមិគ្រឹះ​ដ៏​ធំ​ដើម្បី​បង្ហាញ​ពី​ឥទ្ធិពល​ដ៏​ធំធេង​របស់ខ្លួន​។ ជាងនេះទៅទៀត​លោក សុខ លូ ប្រព្រឹត្ត​អំពើពុករលួយ កេងប្រវ័ញ្ច​លើ​គម្រោង​លទ្ធកម្ម​នានា​ដើម្បី​ប្រមូល​លុយ​យកទៅ​ធ្វើ​មាន​ធ្វើបាន​ផ្ទាល់ខ្លួន​យ៉ាង​ងងើល​តែម្តង​។ សូម្បីតែ​គម្រោង​ជួសជុល​ផ្...

តើសាលាឧទ្ទរណ៍នឹងរក្សាសាលក្រមសាលាដំបូងករណីអ្នកស្រី ទេព វន្នី ទុកជាបានការដែរទេ?

Image
                              ម្តាយបង្កើតអ្នកស្រី ទេព វន្នី តំណាងសហគមន៍រងគ្រោះដីធ្លីប្ រមាណជា៣០នាក់នៅព្រឹក ថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៧នេះ  បានមកប្រមូលផ្តុំគ្នាសារជាថ្មី នៅមុខឧត្តមអង្គការសហប្រជាជា តិដើម្បីដាក់ញត្តិចំនួន៦កន្លែង សំខាន់ៗ រួមមានៈ អង្គការសហប្រជាជាតិ ស្ថានទូតជប៉ុន ស្ថានទូតអាឡឺម៉ង់ ស្ថានទូតអាមេរិក  ស្ថានទូតអង់គ្លេស និង ស្ថានទូតបារាំង ដើម្បីសុំកិច្ចអន្តរាគមន៍ដោះលែងតំណាងរបស់ខ្លួន  គឺអ្នកស្រី ទេព វន្នី និងសុំអោយតំណាងស្ថាប័នទាំងនេះចូលរួមសវនការសាលាឧទ្ទរណ៍  នៅថ្ងៃទី២ ៧ ខែកក្កដា ឆ្នាំ២០១៧ ខាងមុខនេះក្នុងការឃ្លាំមើលពីនីតិវិធីរបស់តុលាការក្នុង សុំណុំរឿង របស់អ្នកស្រី ទេព វន្នី។                                មន្ត្រីអង្គការសហប្រជាជាតិចេញមកទទួលញ ត្តិ   ...

ព្រះមហាក្សត្រ​យាង​ទៅ​បរទេស​​​គេចវេះ​ការ​ឡាយ​ព្រះហស្ត​លើ​ច្បាប់ស្ដីពី​គណបក្ស​នយោបាយ

Image
ព្រះមហាក្សត្រ នរោត្តម សីហមុនី បានយាងចាកចេញពីប្រទេសកម្ពុជា កាលពីម្សិលមិញ ខណៈមានការរំពឹងថានៅប៉ុន្មានថ្ងៃខាងមុខ ព្រះអង្គនឹងត្រូវគេស្នើឱ្យឡាយព្រះហស្តលេខាលើវិសោធនកម្មដ៏ចម្រូចម្រាសនៃច្បាប់ស្ដីពីគណបក្សនយោបាយ ដែលបណ្ដាអ្នករិះគន់ចាត់ទុកថាផ្ទុយពីរដ្ឋធម្មនុញ្ញ។ ការយាងចាកចេញរបស់ព្រះអង្គធ្វើឡើងក្រោយពីគណបក្សសង្គ្រោះជាតិ  បានដាក់ញត្តិផ្លូវការមួយកាលពីថ្ងៃព្រហស្បតិ៍ ស្នើសុំឱ្យព្រះអង្គចៀសវាងកុំឡាយព្រះហស្តលើវិសោធនកម្មនេះ ដែលអាចនឹងចាប់ឱ្យគណបក្សនេះទទួលខុសត្រូវចំពោះការគាំទ្រ ឬការមានទំនាក់ទំនងណាមួយជាមួយលោក សម រង្ស៊ី អតីតប្រធានរបស់ខ្លួនដែលកំពុងនិរទេសខ្លួននៅក្រៅប្រទេស។ ហើយការយាងចាកចេញនេះស្រដៀងគ្នាទៅនឹងព្រះរាជដំណើរមួយទៅកាន់ប្រទេសចិន កាលពីខែមីនា ដែលធ្វើឡើងចំពេលមានវិសោធនកម្មមុននេះលើច្បាប់ស្ដីពីគណបក្សនយោបាយ។ នៅពេលនោះព្រះអង្គក៏បានអះអាងដែរថា ទ្រង់យាងទៅពិនិត្យព្រះរាជសុខភាពដូចដែលព្រះអង្គធ្លាប់មានបន្ទូលថាធ្វើឡើងរាល់៦ខែម្ដង ប៉ុន្តែព្រះអង្គបានឡាយព្រះហស្តលេខាលើព្រះរាជក្រឹត្យយ៉ាងតិចមួយផ្សេងទៀត ខណៈទ្រង់គង់នៅបរទេស និងជួបជាមួយមេដឹកនាំរបស់ចិន។ កាលពីម្សិលមិញ មន្ត្រីគណបក្សប្រជាជនកម្ពុជា បានអះអាងថា ព្រះមហាក្សត្...

តោះ! ស្តាប់លោកមេ​គយ​និយាយ​រឿង​ចាប់​ឡាន​​គេ​​យក​ទៅ​ជិះ​ខ្លួនឯង​...

Image
ថ្ងៃចន្ទ ទី២៤ ខែកក្កដា ឆ្នាំ២០១៧ ម៉ោង ១២:៤១   (24-07-2017 12:41) ខេត្តបាត់ដំបង ៖ ក្រោយ​ពី​ផ្ទុះ​រឿងអាស្រូវ ហើយ​ត្រូវ​បាន​ផ្សព្វផ្សាយ​ជា​សាធារណ​:​លើ​ករណី​នាយទាហាន​ម្នាក់​វាយ​មន្ត្រី​គយ​ប៉ោង​ភ្នែក​ម្ខាង ដោយសារ​លោក​គយ​ចាប់​រថយន្ត​គេ​យក​ទៅ​ជិះ​ដើរ​លេង​ផឹកស៊ី​សប្បាយ ត្រូវ​លោក​យ៉ែ​ម ខេ​ម​រ៉ាត់ ប្រធាន​ការិយាល័យ​គយ​និង​រដ្ឋាករ​ប្រចាំ​ច្រក​ទ្វារ​តំបន់​អូរ​រំដួល ស្រុក​ភ្នំព្រឹក បាន​បំភ្លឺ​ប្រាប់​កោះសន្តិភាព កាលពី​ល្ងាច​ថ្ងៃ​ទី​២៣ កក្កដា ថា រឿង​រថយន្ត​ម៉ាក TOYOTA VIOS ពណ៌​.​ស​ចង្កូត​ស្ដាំ​នាំ​ចូល​ពី​ប្រទេស​ថៃ ដោយ​មិន​ស្របច្បាប់ ហើយ​ត្រូវ​អង្គភាព​របស់​លោក​ចាប់​រឹបអូស​ពី​មន្ត្រី​យោធា​ឈ្មោះ​ផា​ន យុ​ទ្ឋ​ឋាន ហៅ​គីប ដែល​មានការ​ចោទប្រកាន់​ថា កូនចៅ​របស់​លោក​ឈ្មោះ​ឈួ​ន ឃី​សាក់ ជិះ​ចូល​ខារ៉ា​អូ​ខេ​បង្ក​ឱ្យ​មាន​បញ្ហា​នោះ តាម​ពិត​មិនមែន​ដូច្នេះ​ទេ គឺ​រូប​លោក​ជា​អ្នក​ជិះ​រថយន្ត​នោះ ។ លោក​យ៉ែ​ម ខេ​ម​រ៉ាត់ បាន​ប្រាប់​ថា នៅ​យប់​កើតហេតុ (២២.០៧.១៧) កូនចៅ​របស់​លោក​បាន​ផឹកស៊ី​ជាមួយ​លោក​នៅ​ស្នាក់​ការ តែ​ក្រោយ​បញ្ចប់ កូនចៅ​ចង់​ច្រៀង​សប្បាយ​ក៏​នាំ​គ្នា​ជិះ​រថយន្ត​ទៅ​ច្រៀង​នៅ​ស្រុក​កំ​រៀង ...

ចៅសង្កាត់អូចារកញ្ញា Sin Rozeth ខ្ញុំមិនមែនជាតារាហ្វេសបុកនោះទេ

Image
កញ្ញា ស៊ិន រ៉ូហ្សេត បានបញ្ចេញសារជូនអ្នកដែលធ្លាប់តែរិះគន់កញ្ញាពីរឿងដែលកញ្ញា បង្ហោះវីដេអូចំពោះសកម្មភាពកញ្ញាកន្លងមក៖   កញ្ញាបានបង្ហោះសារប្រហែលបួនម៉ោងមុននេះ ដែលមានខ្លឹមសារដូចខាងក្រោម៖ ខ្ញុំ សិុន ចាន់ពៅរ៉ូហ្ស៊េត ជាចៅសង្កាត់ជាប់ឆ្នោតថ្មីនៃសង្កាត់អូរចារ។ ខ្ញុំសូមជម្រាបជូនបងប្អូន ពិសេសអ្នកតាមដានសកម្មភាពរបស់ខ្ញុំតាមបណ្តាញ សង្គមហ្វេសប៊ុក ក្នុងនាមនាងខ្ញុំជាសកម្មជន ជាអ្នកនយោបាយម្នាក់នៅថ្នាក់មូលដ្ឋាន ខ្ញុំតែងតែខិតខំប្រឹងប្រែងធ្វើកិច្ចការងារនៅមូលដ្ឋាន និងថ្នាក់សហគមន៍ ហើយខ្ញុំទទួលយកនូវការគាំទ្រពីបងប្អូនចំពោះរូបនាងខ្ញុំ។ តែខ្ញុំសូមបញ្ជាក់ ខ្ញុំមិនបានដើរតួជាអ្នកផ្សព្វផ្សាយ ឬជាតារាល្បីតាមហ្វេសប៊ុកឡើយ ខ្ញុំគ្រាន់តែជាអ្នកនយោបាយមូលដ្ឋានម្នាក់ ដែលធ្វើកិច្ចការដើម្បីពលរដ្ឋមូលដ្ឋាន និងសហគមន៍របស់ខ្ញុំ។ ខ្ញុំប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុកដើម្បីគោលបំណងតែមួយគត់ គឺផ្សព្វផ្សាយសកម្មភាពពិតរបស់ខ្ញុំទៅកាន់បងប្អូនជនរួមជាតិទូទៅ ខ្ញុំមិនបានប្រើវាដើម្បីជាការផ្សព្វផ្សាយ ឬជាការចង់ល្បីអ្វីឡើយ វាអាស្រ័យលើការវាយតម្លៃរបស់បងប្អូនប៉ុណ្ណោះគ្រាន់តែខ្ញុំស្គាល់ខ្លួនខ្ញុំច្បាស់ថា  ខ្ញុំជាសកម្មជន ជាអ្នកនយោ...

ស្ត្រីរងគ្រោះកំពុងជាប់ពន្ធនាគារអំពាវនាវសប្បុរសជនជួយទិញកាបូបដែលខ្លួនបានចាក់នៅពន្ធនាគារ

Image
ជាងមួយឆ្នាំនៃការជាប់ពន្ធនាគារ តំណាងស្ត្រីបឹងកក់ដ៏ឆ្នើមម្នាក់អ្នកស្រី ទេព វន្នី បានយកពេល វេលាដែលខ្លួនកំពុងតែជាប់ឃុំទាំងអយុត្តិធម៌ចាក់កាបូបចេញពីសសៃអំបោះដែលមានគ្រប់ ព័ណ៌និងចាក់ជារបៀបទង់ជាតិ ទាំងទង់ខ្មែរនិងទង់បរទេសផងដែរ។ កាបូបប្រភេទតូចស្រស់ស្អាតសម្រាប់នារីដែលអាចដាក់លុយ ទូរស័ព្ទនិងរបស់របមួយចំនួន ដោយយើងអាចយកតាមខ្លួន ឬយកទៅចូលរួមក្នុងកម្មវិធីផ្សេងៗមានលក្ខណៈស្រគត់ស្រគុំ។​ អ្នកស្រី ទេព វន្នី ជាសកម្មជនសិទ្ធិមនុស្ស ជាអ្នកការពារសិទ្ធិសេរីភាពជូនប្រជាពលរដ្ឋ ជាអ្នកទាមទាររកយុត្តិធម៌ជូនសង្គមជាតិ ជាស្ត្រីដ៏អង់អាចក្លាហានហ៊ានប្រឈមជាមួយនឹង ការរំលោភសិទ្ធិមនុស្ស ការបង្ក្រាប និងការតវ៉ារកដំណោះស្រាយពីសំណាក់រដ្ឋាភិបាល។ ​​​​​​​​​​​​                               ចាក់ដោយដៃផ្ទាល់អ្នកស្រី ទេព វន្នី   នេះជាសារ អំពាវនាវរបស់កញ្ញា ស៊ុង ស្រីលាភ បន្ទាប់ពីកញ្ញាបានទទួលសំណើរពីអ្នកស្រី ទេព វន្នី អោយកញ្ញាជួយអំពាវនាវលក់កាបូបដៃដែលចាក់ដោយអ្នកស្រីផ្ទាល់៖ សូមជួយគ្...

លោកសម រង្ស៊ី ព្រមានសម្តេចហ៊ុន សែន បញ្ចេញខ្សែអាត់សំឡេង ស្នើច្បាប់ការពារឥស្សរជនបក្សកាន់អំណាច

Image
ភ្នំពេញ ៖ អតីតប្រធានគណបក្សសង្គ្រោះជាតិ លោកសម រង្ស៊ី ដែលកំពុងរស់នៅប្រទេសបារាំង បានថ្លែងព្រមានសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជាថា នឹងបញ្ចោញខ្សែអាត់សំឡេងរបស់សម្តេច ដែលបានលើកឡើងក្នុងជំនួបជាមួយលោក និងថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិ កន្លងមក ស្នើឱ្យបង្កើតច្បាប់ការពារនាយករដ្ឋមន្ត្រីចប់អាណត្តិ នៅពេលមានការផ្ទេរអំណាច។ ក្នុងបទសម្ភាសន៍ជាមួយវិទ្យុអាស៊ីសេរី នៅក្រៅប្រទេស លោកសម រង្ស៊ី បានបញ្ជាក់សម្តេចហ៊ុន សែន ធ្លាប់បានស្នើដល់ទៅ២លើក ឱ្យលោកធ្វើការស្នើច្បាប់មួយ ដើម្បីការពារនាយករដ្ឋមន្ត្រី និងថ្នាក់ដឹកនាំកំពូលគណបក្សកាន់អំណាចក្រោយពេលផ្ទេរអំណាច (ចាញ់ឆ្នោត)។ លោកសម រង្ស៊ី បានមានប្រសាសន៍ថា “ខ្ញុំចាំយ៉ាងច្បាស់ ក្រោយពីការបោះឆ្នោតឆ្នាំ២០១៣ រហូតដល់ឆ្នាំ២០១៤ ដូចជាខែសីហា អី ពេលជួបគ្នា ថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិ និងថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា បាន ជួបជុំគ្នា ប្រតិភូគណបក្សសង្គ្រោះជាតិ គឺមានរូបខ្ញុំសម រង្ស៊ី មានរូបលោកកឹម សុខា ហើយខាងគណបក្សប្រជាជនកម្ពុជានោះ មានលោក ស ខេង ហើយមានមន្ត្រីជាន់ខ្ពស់គណបក្សប្រជាជាជនកម្ពុជាមួយចំនួនទៀត ហើយខ្ញុំចាំ ច្បាស់ ចាំរកខ្សែអាត់ណាពេលដែលយើ...

បុរសខ្លាំងនៅតែបន្តដឹកនាំឆ្នាំ២០១៨ដូចដែលលោកអះអាងដែរឬទេ ?

Image
ក្រោយការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រអាណត្តិទី៤យើងបានឃើញថាស្ថានភាពនិង បរិយាកាសសង្គមមានការប្រែប្រួលយ៉ាងខ្លាំង គឺប្រែប្រួលពីការភ័យខ្លាច ទៅជាភាពក្លាហាន  ប្រជាពលរដ្ឋលែងភ័យលែងព្រួយ មិនតក់ស្លុតនឹងការគំរាមកំហែង នាំគ្នារើបម្រាស់នឹងការ តវ៉ាប្រឆាំងនឹងការជិះជាន់ ប្រើអំណាចផ្តាច់ការរំលោភលើជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ បើទោះជារដ្ឋាភិបាលប្រើប្រាស់កងម្លាំងចម្រុះរបស់រដ្ឋមករារាំង មកវាយបង្ក្រាប បាញ់សម្លាប់ ចាប់ចងនិងមានប្រព័ន្ធតុលាការជាស្ពានក្នុងការចាប់ខ្លួនប្រជាពលរដ្ឋអ្នកតវ៉ាយ៉ាងណាក៏ដោយ ក៏ប្រជាពលរដ្ឋលែងញញើតខ្លាចរអានៃទង្វើអសីលធម៌ទាំងនោះដែរ។  យើងទាំងអស់គ្នាដឹងហើយថានៅដើមឆ្នាំ២០១៤បន្ទាប់ពីមានការធ្វើបាតុកម្មតវ៉ាប្រឆាំងនឹងការ លួចសន្លឹកឆ្នោតពីសំណាក់គណបក្សប្រឆាំងរួចមក ក៏មានករតវ៉ាទាមទារដំឡើងប្រាក់ខែពី សំណាក់កម្មករកម្មការីនី ត្រូវបានរដ្ឋាភិបាលប្រើកងកម្លាំងយោធា កងកម្លាំងចម្រុះចេញមក បង្ក្រាបក្រុមបាតុករយ៉ាងចាស់ដៃ ជាក់ស្តែងនៅទីលានប្រជាធិបតេយ្យត្រូវបានកងម្លាំងរបស់ រដ្ឋាភិបាលបង្ក្រាបក្រុមបាតុករដើម្បីប្លន់យកទីលានប្រជាធិបតេយ្យដែលជាកន្លែងបញ្ចេញមតិ  របស់ប្រជាពលរដ្ឋ នៅផ្លូវវ៉េងស្រេងកម្មក...

អតីតសកម្មជន CNRP ចំអកឲ្យលោក ហ៊ុន សែន ថា «ហួសពេលហើយ»

Image
២១ កក្កដា ២០១៧ (ទីក្រុងប៉ារីស) ៖ នាថ្ងៃទី ១៩ ខែកក្កដា ឆ្នាំ ២០១៧ លោក ឆាំ ឆានី សកម្មជនហ្វេសប៊ុកដ៏ល្បី និងជាអតីតសកម្មជនគណបក្ស សម រង្ស៊ី ដែលបានកំពុងតែនិរទេសខ្លួនទៅបរទេសដោយសារតែបញ្ហានយោបាយ បានបញ្ចេញប្រតិកម្មទៅនឹងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលបានបញ្ជាឲ្យបង្កើតច្បាប់នយោបាយថ្មីដើម្បីកម្ចាត់ លោក សម រង្ស៊ី ។ លោក ឆានី បានបញ្ចេញប្រតិកម្មថា «ហួសពេលហើយសម្ដេច» ។ តាមរយៈគណនេយ្យហ្វេសប៊ុក លោក ឆាំ ឆានី បានរៀបរាប់យ៉ាងដូច្នេះ ៖ «CPP បានបង្ហាញពីភាពកំសាក និងភ័យខ្លាចយ៉ាងខ្លាំងតាមរយៈនៃការប្រើប្រាស់តុលាការទីងមោងចោទប្រកាន់ កាត់ក្តី និងបង្កើតច្បាប់ កែច្បាប់បក្សនយោបាយម្តងជាពីរដងក្នុងគោលបំណងបញ្ចប់ជីវិតនយោបាយលោក សម រង្ស៊ី ។ តែអ្វីៗដែល CPP បានធ្វើនៅពេលនេះគឺ “ហួសពេលហើយ” ដោយហេតុថា ទោះជាលោក សម រង្ស៊ី មិនស្ថិតនៅក្នុងប្រទេសកម្ពុជាផ្ទាល់ក៏ដោយ ក៏និមិត្តរូបនៃការផ្លាស់ប្តូរ ដែលគាត់បានតស៊ូដើម្បីសេរីភាពជាង២០ឆ្នាំមកនេះ បានដក់ជាប់ក្នុងផ្នត់គំនិតកូនខ្មែរ ពិសេសយុវជនជាច្រើនរូប ឲ្យចេះស្រឡាញ់យុត្តិធម៌ ប្រជាធិបតេយ្យ បូរណភាពទឹកដឹក និងក្លាហានក្នុងការប្រយុទ្ធប្រឆាំងរបបផ្តាច់ការ ហ៊ុន សែន រួចទៅហើយ» ។ ជាចុងក្រោយ...

ភាគី​វៀតណាម​ស្នើ​កម្ពុជា​ឲ្យ​ជួយ​សហគមន៍​ជន​វៀតណាម

Image
នៅក្នុង​ជំនួប​ជា​មួយ​លោក​នាយក​រដ្ឋ​មន្ត្រី​ហ៊ុន សែន និង​លោក ង្វៀន ហ៊្វូជុង  អគ្គ​លេខាធិការ​គ​ណៈកម្មាធិការមជ្ឈិមបក្ស​កុម្មុយនីស្តវៀត​ណាម កាល​ពី​ថ្ងៃ ​ម្សិល​មិញ ភាគី​វៀតណាម​បាន​ស្នើ​ឲ្យ​កម្ពុជា​ជួយ​សហគមន៍​ជនជាតិ​វៀត​ណាម   និង​អនុវត្ត​ភាព​ស្មើគ្នា​ចំពោះ​សហគមន៍​ជន​វៀតណាម ដែល​រស់​នៅ​កម្ពុជា  ដើម្បី​រួមចំណែក​ក្នុង​ការ​រីក​ចម្រើន​របស់​ប្រទេស។ ការ​ស្នើ​ពី​ភាគី​វៀតណាម​នេះ ធ្វើ​ឡើង​ក្នុង​ដំណើរ​ទស្សនៈ​កិច្ច​រយៈ​ពេល​៣​ថ្ងៃ ពីថ្ងៃ​ទី២០  កក្កដា ដល់​ថ្ងៃទី​២២ កក្កដា របស់ លោក ង្វៀន ហ៊្វូជុង (Nguyen Phu Trong)  អគ្គ​លេខាធិការ​គណៈកម្មាធិការ​មជ្ឈិម​បក្ស​កុម្មុយ​នីស្ត​វៀតណាម​តាម​ការ ​អញ្ជើញ​របស់​ព្រះ​មហាក្សត្រ​កម្ពុជា។ គេហទំព័រ​ព័ត៌មាន​វៀត​ណាម​ចុះ​ផ្សាយ​ថ្ងៃ​ទី២១ ខែ​កក្កដា ថា​ក្នុង​ពេល​ជួប​ប្រជុំ ​រវាង​ភាគី​វៀត​ណាម និង​កម្ពុជា នៅ​ទីស្តី​ការ​គណៈរដ្ឋ​មន្ត្រី លោក ង្វៀន ហ៊្វូជុង​បាន ​ស្នើ​ទៅ​លោក​ហ៊ុន សែន​ឲ្យ​ជួយ​សហគមន៍​ជន​ជាតិ​វៀតណាម និង​អនុវត្ត​ភាព​ស្មើគ្នា ​ចំពោះ​សហគមន៍​ជន​វៀត​ណាម ដែល​រស់​នៅ​កម្ពុជា​។ លោក​អ៊ាង សុផល្លែត...

វៀត​ណាម​នឹងចំណាយ​ ៣២ លានដុល្លារ​វិនិយោគ​ រ៉ែដែក​ នៅ​ខេត្ត​រតនគិរី ​

Image
ជំនួយ ២៥ លានដុល្លារ សាងសង់​អគារ​រដ្ឋបាល​នៅវិមាន​រដ្ឋសភា​ ទំហំវិនិយោគវៀតណាមនៅកម្ពុជា បានកើនដល់ជាង ១ពាន់ ៥រយលានដុល្លារ វិនយោគលើវិស័យចំនួន ៧ នៅកម្ពុជា   ម្រោង​វិនិយោគ​រ៉ែដែក​នៅ​ខេត្ត​រតនគិរី​​ក្នុង​ទំហំ​ប្រាក់​ប្រមាណ​​៣២​​​លានដុល្លារ​​របស់​ក្រុមហ៊ុន​វៀតណាម​​បាន​លេច​ឡើង​​ក្រោយ​ប្រតិ​ភូ​តំណាង​រដ្ឋា​ភិបាល​វៀតណាម​​បាន​មកដល់​កម្ពុជា​​កាលពី​ម្សិល​មិញ​​។ ល្ងាច​ថ្ងៃទី​២០​​ខែ​កក្កដា​ឆ្នាំ​​២០១៧​​សម្តេច​តេ​ជោ​ហ៊ុន​សែន​និង​លោក​ង្វៀន​ភូ​ជុង​​អគ្គលេខា​ធិការ​បក្ស​កុ​ម្មុ​​នី​ស្ត​វៀតណាម​​បាន​ធ្វើជា​អធិបតី​ក្នុង​ពិធី​ចុះ​ហត្ថ​លេខា​លើ​អនុស្សា​រណៈ​​នៃ​ការ​យោគ​យល់​គ្នា​​រវាង​វិនិយោគិន​កម្ពុជា​-វៀតណាម​​ក្នុងនោះ​មាន​គម្រោង​វិនិយោគ​រ៉ែដែក​ដោយ​ក្រុមហ៊ុន​Hong​Anh​​នៅ​ខេត្ត​រតនគិរី​​ក្នុង​ទំហំ​ប្រាក់​សរុប​​៣២​លានដុល្លារ​។ ដោយ​ឡែក​បើ​តាម​សេចក្ដី​ប្រកាស​លើ​អនុស្សា​រណៈ​នោះ​​មិន​បាន​បញ្ជាក់​ពីកាល​បរិច្ឆេទ​​នៃ​ការ​ចាប់​ផ្ដើម​ដំណើរ​ការ​នៅ​ឡើយទេ​។​បន្ថែម​ពី​លើ​នេះ​សា​ធារណរដ្ឋ​សង្គមនិយម​វៀតណាម​​សន្យា​ផ្តល់ជំនួយ​ជា​ទឹកប្រាក់​ចំនួន​​២៥​​លាន​ដុល្លារ​អាមេរិក​ដល់​​រដ្ឋសភា​កម្ពុជា​​សម្រាប់​សាងសង...

សកម្មជនព្រៃឡង់សប្បាយចិត្តនៅពេលដែលឃើញកូនឈើដែលខ្លួនដាំបានធំលូតលាស់ល្អ

Image
សកម្មជនព្រៃឈើ បានបំពេញកាតព្វកិច្ចយ៉ាងល្អក្នុងនាមជាអ្នកការពារសម្បត្តិធម្មជាតិ រស់ជាមួយព្រៃឈើធ្វើអោយប្រជាសហគមន៍ព្រៃឡង់មិនមានពេលវេលាចេញមកខាងក្រៅ ដើម្បីស្គាល់បរិយាកាសខាងក្រៅដូចគេឡើយ។ សកម្មជនព្រៃឡង់ម្នាក់បានសេរសេរនៅក្នុងបណ្តាញសង្គមហ្វេសបុករបស់ខ្លួនដោយបញ្ចេញ នូវអារម្មណ៍ពិតថា៖ កូនឈើដាំនៅឆ្នាំ2014ជាមួយអង្គការj s c ឥឡូវវាធំគ្រាន់បើហើយ ជីវិតអ្នកការពារព្រៃឈើមិនសូវមានពេលចូលក្រុងឫផ្សារឡើយនៅតែក្នុងព្រៃ ឥឡូវមុខដូចសត្វស្វាហើយតែមិនតូចចិត្តទេជាតិនេះប្រហែលទេវតាឫធម្មជាតិ ដំរូវឲ្យបែបនឹងហើយ ។ ពួកគាត់បាននាំគ្នាចូលក្នុងព្រៃដើម្បីមកមើលកូនឈើដែលពួកគាត់និងអង្គការក្រៅរដ្ឋាភិបាល បានដាំកាលពីឆ្នាំ២០១៤