សម្ដេច ហ៊ុន សែន នៅព្រឹកថ្ងៃទី០១ ខែសីហានេះ បានថ្លែងថា សម្ដេចចង់ស៊ីឈ្នួលបង្រៀននៅសាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ត និងវិទ្យាសាស្ត្រសេដ្ឋកិច្ច (RULE) ប្រសិនបើមានការឧទ្ទេសនាមសាស្ត្រាចារ្យតេជោ ហ៊ុន សែន។ ការលើកឡើងរបស់សម្តេច ហ៊ុន សែន ដូច្នេះ បានធ្វើឡើងក្នុងពិធីប្រគល់សញ្ញាបត្រដល់និស្សិតសាកលវិទ្យាល័យនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច នៅសាលពិព័រណ៍កោះពេជ្រ នៅព្រឹកថ្ងៃទី១ ខែសីហានេះ។ សម្ដេចនាយករដ្ឋមន្រ្តី បានបញ្ជាក់ដែរថា សម្ដេចក៏ធ្លាប់បានឧទ្ទេសនាមទាក់ទងនឹង "វិធីសាស្រ្តគ្រប់គ្រង និងកិច្ចការបរទេស" នៅសាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ត និងវិទ្យាសាស្ត្រសេដ្ឋកិច្ចនេះ ពីមុនមកផងដែរ៕ ប្រភព៖ ខ្លីៗ មតិរបស់បងប្អូន
Comments
Post a Comment