តើវាសនារបស់លោក ញឹក ប៊ុនឆៃ នឹងទៅជាយ៉ាងណា

ថ្ងៃទី ៣ សីហា ២០១៧
  លោកញឹក ប៊ុនឆៃ ប្រធានគណបក្សរួបរួមជាតិ និងជាអតីតថ្នាក់ដឹកនាំយោធាកំពូលរបស់ " ហ្វុនសិនបុិច " ត្រូវបានសមត្ថកិច្ចចាប់ឃាត់ខ្លួនហើយនៅវេលាម៉ោង១២ ថ្ងៃត្រង់ ទី៣ ខែសីហា ឆ្នាំ២០១៧នេះ ក្នុងករណីពាក់ព័ន្ធការផលិតគ្រឿងញាណ ពីឆ្នាំ២០១២នៅភ្នំស្រួច ខេត្តកំពុងស្ពឺ កន្លងមក។
 ជាការពិតហើយ លោក ញឹក​ ប៊ុនឆៃ ត្រូវបានអាជ្ញាធរចាប់ខ្លួននៅម៉ោង ១២ ថ្ងៃត្រង់នេះ។ ការចាប់ខ្លួន​លោក ញឹក ប៊ុនឆៃ ធ្វើឡើង ពាក់ព័ន្ធនឹងការផលិតគ្រឿងញៀន នៅស្រុក​ភ្នំស្រួច ខេត្តកំពង់ស្ពឺ កាលពីឆ្នាំ ២០១២»។​
កាលពីថ្ងៃទី ៥ ខែមិថុនា ឆ្នាំ ២០១៧ ព្រះមហាក្សត្រ បាន​ចេញ​ព្រះរាជក្រឹត្យបញ្ចប់ មុខតំណែងលោក ញឹក ប៊ុនឆៃ ជាទីប្រឹក្សារដ្ឋាភិបាល ដែលមានឋានៈស្មើឧបនាយក​រដ្ឋមន្រ្តី តាមសំណើរបស់សម្តេច ហ៊ុន សែន។ ការបញ្ចប់តួនាទីរបស់លោក ញឹក ប៊ុនឆៃ ប្រធាន គណបក្សខ្មែររួបរួមជាតិ ធ្វើឡើង​ក្រោយពីការបែកធ្លាយសំឡេងសន្ទនាគ្នារតាម​ទូរសព្ទវាង​លោក ញឹក ប៊ុនឆៃ នឹង​លោក អេង ឆៃអ៊ាង អនុប្រធាន​គណបក្សសង្គ្រោះជាតិ កាលពីមុន​បោះឆ្នោតឃុំ សង្កាត់ អាណត្តិទី ៤។ ពេលឆ្លើយឆ្លងគ្នាតាមទូរសព្ទ លោក ប៊ុនឆៃ បានប្រាប់លោក អេង ឆៃអ៊ាង ថា គណបក្សលោកបានប្រាប់​អ្នកគាំទ្រ​ឲ្យបោះឆ្នោតឲ្យ​គណបក្ស​សង្គ្រោះជាតិ នៅក្នុងឃុំសង្កាត់ណា ដែលមិនមានគណបក្សខ្មែររួបរួមជាតិឈរឈ្មោះ។ 

យ៉ាងណា ក្រោយពីមានការផ្សាយដំណឹងនេះ​ លោក ញឹក ប៊ុនឆៃ បានចេញ​មុខ​បកស្រាយថា រូបលោកច្រលំលេខទូរសព្ទ ហៅទៅលោក អេង ឆៃអ៊ាង។ លោកថា រូបលោកមិនមាន​ចេតនា ទូរសព្ទទៅលោក អេង ឆៃអ៊ាង ទេ តែលោកចង់ទូរសព្ទទៅមន្រ្តីរបស់លោកម្នាក់ឈ្មោះ អ៊ាង ទេ។


ប្រភព៖ ថ្មីៗ

Comments

Popular posts from this blog

លោក ហ៊ុន សែន ចង់​ស៊ី​ឈ្នួល​បង្រៀន​នៅ RULE នរណាខ្លះចង់រឿន ?

កំហឹង​អ្នកច្បាប់ ! អគ្គនាយករង​ពន្ធដារ​ដ៏​មាន​ឥទ្ធិពល​ម្នាក់​ទទួលរង​ការប្តឹង​ពី​ក្រុម​មេធាវី​៦១​នាក់ ក្រោម​ការចោទប្រកាន់​ពីបទ​ជេរប្រមាថ​ជា​សាធារណៈ​តាម Facebook