លោក ហ៊ុន សែន ចង់​ស៊ី​ឈ្នួល​បង្រៀន​នៅ RULE នរណាខ្លះចង់រឿន ?

សម្ដេច ហ៊ុន សែន នៅ​ព្រឹក​ថ្ងៃ​ទី០១ ខែ​សីហា​នេះ បាន​ថ្លែង​ថា សម្ដេច​​ចង់​ស៊ី​ឈ្នួល​បង្រៀន​នៅ​សា​កលវិទ្យាល័យ​ភូមិន្ទ​នីតិសាស្រ្ត និង​វិទ្យាសាស្ត្រ​សេដ្ឋកិច្ច (RULE) ប្រសិន​បើ​មាន​ការ​ឧទ្ទេសនាម​សាស្ត្រាចារ្យ​តេជោ ហ៊ុន សែន។
ការ​លើក​ឡើង​របស់​សម្តេច ហ៊ុន សែន ដូច្នេះ បាន​ធ្វើ​ឡើង​ក្នុង​ពិធី​ប្រគល់​សញ្ញាបត្រ​ដល់​និស្សិត​សាកលវិទ្យាល័យ​នីតិសាស្ត្រ និង​វិទ្យាសាស្ត្រ​សេដ្ឋកិច្ច នៅ​សាល​ពិព័រណ៍​កោះ​ពេជ្រ នៅ​ព្រឹកថ្ងៃទី១ ខែសីហា​នេះ។
សម្ដេច​នាយករដ្ឋមន្រ្តី​ បាន​បញ្ជាក់​ដែរ​ថា សម្ដេច​ក៏​ធ្លាប់​បាន​ឧទ្ទេសនាម​​ទាក់​ទង​នឹង "​វិធីសាស្រ្ត​គ្រប់គ្រង និង​កិច្ចការ​​បរទេស" នៅ​សាកល​វិទ្យាល័យភូមិន្ទ​នីតិសាស្រ្ត និង​វិទ្យាសាស្ត្រ​សេដ្ឋកិច្ច​នេះ ពី​មុន​មក​ផង​ដែរ​៕

ប្រភព៖ ខ្លីៗ


មតិរបស់បងប្អូន

Comments

Popular posts from this blog

កំហឹង​អ្នកច្បាប់ ! អគ្គនាយករង​ពន្ធដារ​ដ៏​មាន​ឥទ្ធិពល​ម្នាក់​ទទួលរង​ការប្តឹង​ពី​ក្រុម​មេធាវី​៦១​នាក់ ក្រោម​ការចោទប្រកាន់​ពីបទ​ជេរប្រមាថ​ជា​សាធារណៈ​តាម Facebook

តើវាសនារបស់លោក ញឹក ប៊ុនឆៃ នឹងទៅជាយ៉ាងណា