លោក សុខ លូ អភិបាលខេត្តកំពង់ធំ ចាក់ដីលើចំណីមាត់ស្ទឹងសែន សង់ភូមិគ្រឹះនិងប្រព្រឹត្តអំពើពុករលួយបក្ខពួកនិយម
មន្ត្រីរាជការនៅក្នុងសាលាខេត្តកំពង់ធំ
បានអំពាវនាវឲ្យថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ
ក៏ដូចជាថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា
ពិនិត្យមើលទង្វើមិនប្រក្រតីរបស់លោក សុខ លូ
ដែលជាគណៈនៃគណៈអភិបាលខេត្តកំពង់ធំ ជាបន្ទាន់។ ដោយហេតុថា
ចាប់តាំងពីលោក សុខ លូ ឡើងកាន់តំណែងជាអភិបាលខេត្តកំពង់ធំ ជំនួសលោក អ៊ុត
សំអន
រួចមកក៏ចាប់ផ្ដើមប្រើអំណាចប្រព្រឹត្តអំពើពុករលួយតាមអំពើចិត្តដោយគ្មានញញើតអ្វីទាំងអស់។
ហេតុនេះហើយទើបនៅក្នុងខេត្តកំពង់ធំ
គណបក្សប្រជាជនកម្ពុជាបាត់បង់ការគាំទ្រយ៉ាងគំហុកក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់អាណត្តិទី៤កាលពីថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០១៧។
ប្រភពពីមន្ត្រីនៅសាលាខេត្តកំពង់ធំ បានឲ្យដឹងទៀតថាក្នុងនាមជាអភិបាលខេត្តលោក សុខ លូ មានគំនិតលោភលន់ចាក់ដីលើចំណីមាត់ស្ទឹងសែន សាងសង់ភូមិគ្រឹះដ៏ធំដើម្បីបង្ហាញពីឥទ្ធិពលដ៏ធំធេងរបស់ខ្លួន។ ជាងនេះទៅទៀតលោក សុខ លូ ប្រព្រឹត្តអំពើពុករលួយ កេងប្រវ័ញ្ចលើគម្រោងលទ្ធកម្មនានាដើម្បីប្រមូលលុយយកទៅធ្វើមានធ្វើបានផ្ទាល់ខ្លួនយ៉ាងងងើលតែម្តង។ សូម្បីតែគម្រោងជួសជុលផ្លូវលំ ក្រាលការ៉ូឡានិងដាក់លូជាដើម ក៏លោក សុខ លូ ប្រើអំណាចឃុបឃិតជាមួយមន្ត្រីមួយក្ដាប់តូចកេងប្រវ័ញ្ចថវិការដ្ឋយកទៅធ្វើមានធ្វើបានផ្ទាល់ខ្លួនដោយគ្មានញញើតអ្វីទាំងអស់។
ប្រភពដែលស្និទ្ធនឹងលោក សុខ លូ អភិបាលខេត្តកំពង់ធំ បានឲ្យដឹងទៀតថា មួយរយៈកន្លងទៅនេះលោកអភិបាលខេត្តបានប្រើអំណាចផ្លាស់ប្ដូរតំណែងអភិបាលស្រុកជាច្រើនស្រុកដើម្បីជាថ្នូរទៅនឹងផលប្រយោជន៍យ៉ាងក្រអឺតក្រទម។ ប្រភពបានឲ្យដឹងទៀតថា សូម្បីតែនៅក្នុងសាលាខេត្តកំពង់ធំ ក៏លោក សុខ លូ ដោះដូរមន្ត្រីតាមការិយាល័យសំខាន់ៗមួយចំនួនជាបន្តបន្ទាប់ដើម្បីពង្រឹងអំណាចងាយស្រួលប្រព្រឹត្តអំពើពុករលួយ។ ប្អូនជីដូនមួយនិងក្មួយរបស់លោក សុខ លូ ត្រូវបានតែងតាំងឲ្យកាន់តំណែងសំខាន់ៗស្ទើរពេញសាលាខេត្តទៅហើយ ដែលជាហេតុធ្វើឲ្យមន្ត្រីចាស់ៗមិនពេញចិត្តហើយអស់ទឹកចិត្តដើម្បីធ្វើការងារបន្តទៀតផងដែរ។
អំពើពុករលួយរបស់លោក សុខ លូ អភិបាលខេត្តកំពង់ធំ ក៏មានជាប់ពាក់ព័ន្ធជាមួយលោក សុខ សុផល ប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តកំពង់ធំផងដែរ ទាក់ទងទៅនឹងគម្រោងលទ្ធកម្មជាច្រើននៅក្នុងខេត្តកំពង់ធំ។ ដូច្នេះថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ និងថ្នាក់ដឹកនាំគណបក្សប្រជាជន មិនគួរបណ្ដែតបណ្ដោយឲ្យលោក សុខ លូ អភិបាលខេត្តកំពង់ធំ ធ្វើអ្វីៗតាមអំពើចិត្តតទៅទៀតទេ ជាពិសេសរឿងពុករលួយបក្ខពួកនិយមនិងគ្រួសារនិយមក្នុងសាលាខេត្តកំពង់ធំ។ បើថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ និងថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា មិនចាត់វិធានការទប់ស្កាត់ឲ្យបានទាន់ពេលវេលាទេ គឺលោក សុខ លូ ប្រើអំណាចប្រព្រឹត្តអំពើពុករលួយកាន់តែខ្លាំងជាមិនខាន៕

ប្រភព៖ មនសិការខ្មែ
Comments
Post a Comment