តើសាលាឧទ្ទរណ៍នឹងរក្សាសាលក្រមសាលាដំបូងករណីអ្នកស្រី ទេព វន្នី ទុកជាបានការដែរទេ?
ម្តាយបង្កើតអ្នកស្រី ទេព វន្នី
បានមកប្រមូលផ្តុំគ្នាសារជាថ្មី នៅមុខឧត្តមអង្គការសហប្រជាជា
សំខាន់ៗ រួមមានៈ អង្គការសហប្រជាជាតិ ស្ថានទូតជប៉ុន ស្ថានទូតអាឡឺម៉ង់ ស្ថានទូតអាមេរិក
ស្ថានទូតអង់គ្លេស និង ស្ថានទូតបារាំង ដើម្បីសុំកិច្ចអន្តរាគមន៍ដោះលែងតំណាងរបស់ខ្លួន
គឺអ្នកស្រី ទេព វន្នី និងសុំអោយតំណាងស្ថាប័នទាំងនេះចូលរួមសវនការសាលាឧទ្ទរណ៍
នៅថ្ងៃទី២
សុំណុំរឿង របស់អ្នកស្រី ទេព វន្នី។
មន្ត្រីអង្គការសហប្រជាជាតិចេញមកទទួលញត្តិ
ជម្រុញអោយពលរដ្ឋរងគ្រោះស្វែងរកកិច្ចអន្តរគមន៍ពីបរទេសជាពិសេសប្រទេសដែលជា
ម្ចាស់ជំនួយមករដ្ឋាភិបាលខ្មែរ។
ការឈឺចាប់និងទុក្ខវេទនារបស់របស់ប្រជាពលរដ្ឋមិនមានស្ថាប័នរដ្ឋាភិបាលណាចេញ
មកដោះស្រាយជូនពួកគាត់អោយបានសមស្របនោះឡើយ គឺមានតែការបង្ក្រាបនិង
បណ្តេញ វាយដំច្រំធាក់ ចាប់ដាក់គុកច្រវ៉ាក់តែប៉ុណ្ណោះ។
រីឯស្ថាប័នតុលាការបានធ្វើអោយប្រជាពលរដ្ឋអស់សង្ឃឹមនិងគ្មានជំនឿអ្វីបន្តិចនោះឡើយ
ស្ថាប័នមួយនេះមិនបានបម្រើប្រយោជន៍ជូនប្រជាពលរដ្ឋរងគ្រោះ និងអ្នកទន់ខ្សោយ
ទៅតាមវិជ្ជាជីវៈដែលគេកំណត់ថាជាតុលាការយុត្តិធម៌នោះទេ បែរជាអនុវត្តផ្ទុយនូវអ្វីដែល
ខ្លួនយល់ថាខុស។ ជាធម្មតា នៅពេលដែលនាយករដ្ឋមន្ត្រីស្រែក ឬអោយស្វែងរកមុខ និងចាប់ជនណាហើយ ស្ថាប័នតុលាការមួយនេះមិនអាចធ្វើអោយខ្នក់ចិត្តនាយករដ្ឋមន្ត្រី
បានឡើយគឺត្រូវតែបំពេញកាតព្វកិច្ចភ្លាមៗ ចេញដីការកោះ ឬដីការចាប់ភ្លាមៗតែម្តង
ហាក់បីដូចជាអត់មានទំនួលខុសត្រូវខ្ពស់ក្នុងវិជ្ជាជីវៈរបស់ខ្លួន។
ដោយឡែកនៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៧ ខាងមុខនេះសាលាឧទ្ទរណ៍នឹងបើកសវនការ
ជម្រះក្តីលើករណីសំណុំរឿងអ្នកស្រី ទេព វន្នី។ ដោយសារតែប្រជាពលរដ្ឋ មិនមានទំនុក
ចិត្តលើស្ថាប័នតុលាការកម្ពុជា បានធ្វើអោយពួកគាត់សម្រេចចិត្តដាក់ញត្តិសុំកិច្ចអន្តរាគមន៍
ទៅគ្រប់ស្ថានទូតនានាក្នុងប្រទេសកម្ពុជាអោយចូលរួមស្ថាប់និងឃ្លាំមើលសវនការជាមួយ
ពួកគាត់ដើម្បីអោយដឹងថាតុលាការកម្ពុជា ជាតុលាការឯករាជឬជាតុលាការស្ថិនក្រោមស្លាប
អ្នកមានអំណាច។
សូមបញ្ចេញមតិតាមការគួរ៖
Comments
Post a Comment