អភិបាលក្រុង​និង​ភរិយា​ព្រមទាំង​មនុស្ស​ជំនិត​១០​នាក់​ទៀត ត្រូវ​ប៉ូលិស​បាញ់​ស្លាប់​ក្នុង​សង្គ្រាម​ប្រឆាំង​គ្រឿងញៀន​នៅ​ហ្វីលីពីន​

​អាជ្ញាធរ​បាន​និយាយថា អភិបាលក្រុង​ម្នាក់​ដែល​រង​ការចោទប្រកាន់​ដោយ​លោក​ប្រធានាធិបតី រ៉ូ​ឌ្រី​ហ្គោ ឌូ​តឺ​តេ អំពី​ការជាប់​ពាក់ព័ន្ធ​នឹង​ការជួញដូរ​ថ្នាំញៀន ត្រូវបាន​សម្លាប់​ជាមួយ​ប្រពន្ធ​របស់គាត់ និង​មនុស្ស ១០ នាក់​ផ្សេងទៀត​នៅក្នុង​ការ​វាយឆ្មក់​របស់​ប៉ូលិស​កាលពី​ព្រឹក​ថ្ងៃអាទិត្យ​ម្សិលមិញ​។​
​យោងតាម​ប៉ូលិស​ហ្វីលីពីន​បានឱ្យដឹងថា លោក Reynaldo Parojinog អភិបាលក្រុង Ozamiz នៅ​ភាគខាងត្បូង​ប្រទេស​ហ្វីលីពីន ត្រូវបាន​សម្លាប់​ក្នុងការ​ប្រយុទ្ធ​គ្នា​មួយ​នៅផ្ទះ​របស់គាត់​បន្ទាប់ពី​មន្ត្រី​សន្តិសុខ​របស់គាត់​បាន​បាញ់​មកលើ​មន្ត្រី​អនុវត្ត​ច្បាប់​គ្រឿងញៀន ដែល​បានមក​ចាប់ខ្លួន​គាត់ និង​សមាជិក​ក្រុមគ្រួសារ​របស់គាត់​បីនាក់​ផ្សេងទៀត​។​

​ប៉ូលិស​បាន​និយាយថា ប្រពន្ធ​ឈ្មោះ Susan Parojinog និង​មនុស្ស​ប្រាំ​នាក់​ផ្សេងទៀត​ក៏ត្រូវ​បានសម្លាប់ ហើយ​ការ​វាយឆ្មក់​ទី​ពីរ​នៅផ្ទះ​មួយទៀត​ដែល​គ្រប់គ្រង​ដោយ​គ្រួសារ​អភិបាលក្រុង បាន​បណ្ដាលឱ្យ​មនុស្ស​ប្រាំ​នាក់​ទៀត​បាន​ស្លាប់​។​
​យោងតាម​លោក Ernesto Abella អ្នកនាំពាក្យ​លោក​ឌូ​តឺ​តេ​បានឱ្យដឹងថា កូនស្រី​របស់លោក Reynaldo Parojinog ឈ្មោះ Nova Princess Parojinog-Echavez អភិបាលរងក្រុង Ozamiz ក៏​ស្ថិត​ក្នុងចំណោម​មនុស្ស​ជាច្រើន​ដែល​ត្រូវបាន​ចាប់ខ្លួន​។​
​ប៉ូលិស​បាន​និយាយថា ពួកគេ​បាន​រឹបអូស​កាំភ្លើង​វែង​កម្លាំង​ខ្លាំង លុយ​ជាច្រើន​បាច់ និង​ថ្នាំ​មេ​តំ​ហ្វេ​តា​មីន​នៅផ្ទះ​របស់ Reynaldo Parojinog​។ អគ្គស្នងការ​ប៉ូលិស​ក្រុង​ឈ្មោះ Timoteo Pacleb បាន​និយាយថា មន្ត្រី​ម្នាក់​បាន​រងរបួស​ក្នុងការ​ប្រយុទ្ធ​គ្នា ប៉ុន្តែ​មិនបាន​បណ្ដាលឱ្យ​បាត់បង់​ជីវិត​ឡើយ​។​



​លោក Reynaldo Parojinog និង​កូន​របស់គាត់​បាន​ស្ថិតក្នុង​ចំណោម​មន្ត្រី​ហ្វីលីពីន​ចំនួន ១៥០ នាក់​ដោយ​រួមបញ្ចូល​អភិបាលក្រុង ចៅក្រម និង​មន្ត្រីប៉ូលិស ដែល​លោក ឌូ​តឺ​តេ​ចោទប្រកាន់ថា​ជាប់​ពាក់ព័ន្ធ​នឹង​ថ្នាំញៀន​ខុសច្បាប់ នៅក្នុង​ការ​ថ្លែង​មួយ​កាលពី​ខែសីហា​។ គ្រួសារ Parojinog បាន​ច្រាន​ចោ​ការចោទប្រកាន់​។​
​លោក Reynaldo Parojinog គឺជា​អភិបាល​ទី​បី​នៅក្នុង​បញ្ជី​នោះ​ដែល​បាន​ស្លាប់​ក្នុងការ​ប៉ះគ្នា​ជាមួយ​ប៉ូលិស​។ កាលពី​ខែតុលា​ឆ្នាំមុន លោក Samsudin Dimaukom អភិបាលក្រុង Datu Saudi-Ampatuan ត្រូវបាន​សម្លាប់​នៅ​ប៉ុស្តិ៍​ត្រួតពិនិត្យ​ដោយ​មន្ត្រីប៉ូលិស​។ ក្នុង​ខែវិច្ឆិកា​ឆ្នាំ​ដដែល លោក Rolando Espinosa Sr ត្រូវបាន​បាញ់​និង​សម្លាប់​ដោយ​ប៉ូលិស​នៅ​ពន្ធនាគារ​៕

ប្រភព៖ KhmerreadNews

សូមបញ្ចេញមតិតាមការគូរ៖ 

Comments

Popular posts from this blog

លោក ហ៊ុន សែន ចង់​ស៊ី​ឈ្នួល​បង្រៀន​នៅ RULE នរណាខ្លះចង់រឿន ?

កំហឹង​អ្នកច្បាប់ ! អគ្គនាយករង​ពន្ធដារ​ដ៏​មាន​ឥទ្ធិពល​ម្នាក់​ទទួលរង​ការប្តឹង​ពី​ក្រុម​មេធាវី​៦១​នាក់ ក្រោម​ការចោទប្រកាន់​ពីបទ​ជេរប្រមាថ​ជា​សាធារណៈ​តាម Facebook

តើវាសនារបស់លោក ញឹក ប៊ុនឆៃ នឹងទៅជាយ៉ាងណា