ផេកការិយាល័យចរាចរណ៏ផ្លូវគោករាជធានីភ្នំពេញថា៖ លោកផែងវណ្ណៈកាងកូន​ស្រី ញៀនថ្នាំ

កាលពីថ្ងៃទី២៧ខែកក្កដាពីម្សិលម៉ិញនេះ ប៉ូលីសចរាចរណ៏បានឃាត់ឡានកូនស្រីរបស់លោកផែង វណ្ណៈ ដោយអោយដឹងថា កូនស្រីរបស់លោកផែងវណ្ណៈ ខុសច្បាប់ចរាចរណ៏ផងនោះ តែស្របពេលនេះ លោកផែងវណ្ណៈ បានតបតភ្លាមនោះថា ប៉ូលីសចរាចរណ៏
ក្រុមចរាចរពាលក្រុងភ្នំពេញពួនស្ទាក់វ៉ៃឡានកូនខ្ញុំព្រឹកមិញ​ម៉ោង​ ១០:០៥​ នាទី​ ថ្ងៃទី​ ២៧​ កក្កដា​ ឆ្នាំ​ ២០១៧​ ដោយសារតែកូនខ្ញុំមានកំហុសបត់ផ្លូវហាមបត់ឆ្វេង​ ។ បើកូនខ្ញុំបើកបរខុសស្លាកសញ្ញាចរាចរ​ ចាប់គាត់ផាកពិន័យទៅ​ ហេតុអ្វីចាំបាច់ស្ទុះមកវ៉ៃឡាន​ ?​ ខ្ញុំចង់ដឹងថា​ ឡានកូនខ្ញុំជិះហ្នឹងយកលុយម៉ែឪវាទៅទឹញមែនបានវាវ៉ៃមិនខ្លាចខូច​ ?​ តើមេៗមានអប់រំកូនចៅទេ​ ឬ​ មេចរាចរបង្រៀនកូនចៅអោយពាលបែបនេះ​ ?

នេះជាstatusរបស់លោកផែងវណ្ណៈបានផូស បន្ទាប់ពីកូនរបស់លោកមានបញ្ហាកើតឡើងនោះ ។
ក្រោយមកមានផេកហ្វេសប៊ុកមួយដែលមានចំនួនអ្នកLike Page ជាង 1ម៉ឺននាក់ជាង ដែលមានរូបProfile Picture ផេកមានរូបភ្លើងស្តុបចរាចរណ៏បីព័ណ នោះបានសរសេរក្នុងផេកនោះផូស ទៅកាន់លោកផែងវណ្ណៈ យ៉ាងដូចច្នេះថា៖(
ផែង វណ្ណៈ កាងកូន ចំឡើយ ញៀនថ្នាំ រិៈគន់ Police ចរាចរណ៍ ក្រុង ដែរខ្លួនជា Police ក្រសួងក្រោមមេតែមួយ ហេតុដោយសារទឹកចិត្តឪពុក កូនឡប់យ៉ាងណាាក៏ឡប់តាមកូនដែរ សូមពិចារណាឡើងវិញ បើអ្នកឯងល្អ រឺ កូនអ្នកឯងល្អ គ្មានអ្នកណា ទៅរករឿងទេ សុភាសិត និយាយថាទះដៃម្ខ៉ាង វាមិន ឭ ទេ។ )

ក្រោយពីផេក នេះបានផូសរួចមកលោកផែងវណ្ណៈ បានតបទៅវិញផងដែរថា ៖
ពិតជាថោកទាបណាស់ ទង្វើបែបនេះហើយដែលពលរដ្ឋចង់ដូរ វ៉ៃឡានកូនខ្ញុំហើយ ចោទកូនខ្ញុំថាជាមនុស្សញៀនថ្នាំទៀត ។
កូនខ្ញុំជានិស្សិតពេទ្យឆ្នាំទី ៦ ជិតចូលទី ៧ ទៅហើយ ពួកអាអង្គភាពថោកទាបក្រោមការដឹកនាំ របស់ ចេវ ហាក់ មកចោទកូនខ្ញុំបែបនេះ ។ ខ្ញុំនឹងមិន លើកលែងអោយអង្គភាពថោកទាបនេះទេ ។ កូនខ្ញុំផងនៅវាចោទសម្លាប់ទាំងរស់ ចុះកូនពលរដ្ឋស្លូតត្រង់ វាចោទយ៉ាងម៉េចទៅ ?
ក្រោយពីមានការចោទប្រកាន់គ្នាទៅវិញទៅមករួចមក លោកផែងវណ្ណៈបានអោយដឹងបន្តទៀតថា នៅព្រឹកថ្ងៃ២៨ខែកក្កដា​នេះ លោកបានទាក់ទង តាមទូរសព្ទជាមួយលោក ចេវ ហាក់ ដែលជាមន្រ្តី ប៉ូលីសចរាចរណ៏ក្រុងភ្នំពេញ ដោយលោកបានអោយដឹងតាម រយះ គណនីហ្វេសប៊ុករបស់លោកថា ៖
មុននេះ​ ៥​ នាទី​ ចេវ​ ហាក់​ ប្រធាន​ការិយាល័យ​នគរបាលចរាចរ​ផ្លូវ​គោក​រាជធានី​ បានទូរស័ព្ទ​មកខ្ញុំចង់ជួបខ្ញុំតាមបញ្ជាស្នងការ​ ខ្ញុំឆ្លើយទៅវិញថាមិនជួបទេ​ ពួកអ្នកឯងចោទកូនខ្ញុំថាជាមនុស្សញៀនថ្នាំ​ អ្នកឯងរកភស្តុតាងមកចាំខ្ញុំទៅជួប​ ។​ បើគ្មានភស្តុតាងទេ​ ខ្ញុំនឹងដាក់ពាក្យបណ្ដឹងទៅថ្នាក់លើអោយរកយុត្តធម៌អោយកូនស្រីខ្ញុំដែលជានិស្សិតពេទ្យឆ្នាំទី​ ៦​ មិនអោយពួកអ្នកឯងដើរចោទតាមអំពើចិត្ត​ ។​ មាសសុទ្ធមិនដែលខ្លាចភ្លើងទេ​ !


ប្រភព៖ សប្បាយរហូត

Comments

Popular posts from this blog

លោក ហ៊ុន សែន ចង់​ស៊ី​ឈ្នួល​បង្រៀន​នៅ RULE នរណាខ្លះចង់រឿន ?

កំហឹង​អ្នកច្បាប់ ! អគ្គនាយករង​ពន្ធដារ​ដ៏​មាន​ឥទ្ធិពល​ម្នាក់​ទទួលរង​ការប្តឹង​ពី​ក្រុម​មេធាវី​៦១​នាក់ ក្រោម​ការចោទប្រកាន់​ពីបទ​ជេរប្រមាថ​ជា​សាធារណៈ​តាម Facebook

តើវាសនារបស់លោក ញឹក ប៊ុនឆៃ នឹងទៅជាយ៉ាងណា