បុរសខ្លាំងនៅតែបន្តដឹកនាំឆ្នាំ២០១៨ដូចដែលលោកអះអាងដែរឬទេ ?

ក្រោយការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រអាណត្តិទី៤យើងបានឃើញថាស្ថានភាពនិង
បរិយាកាសសង្គមមានការប្រែប្រួលយ៉ាងខ្លាំង គឺប្រែប្រួលពីការភ័យខ្លាច ទៅជាភាពក្លាហាន
 ប្រជាពលរដ្ឋលែងភ័យលែងព្រួយ មិនតក់ស្លុតនឹងការគំរាមកំហែង នាំគ្នារើបម្រាស់នឹងការ
តវ៉ាប្រឆាំងនឹងការជិះជាន់ ប្រើអំណាចផ្តាច់ការរំលោភលើជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ
បើទោះជារដ្ឋាភិបាលប្រើប្រាស់កងម្លាំងចម្រុះរបស់រដ្ឋមករារាំង មកវាយបង្ក្រាប បាញ់សម្លាប់
ចាប់ចងនិងមានប្រព័ន្ធតុលាការជាស្ពានក្នុងការចាប់ខ្លួនប្រជាពលរដ្ឋអ្នកតវ៉ាយ៉ាងណាក៏ដោយ
ក៏ប្រជាពលរដ្ឋលែងញញើតខ្លាចរអានៃទង្វើអសីលធម៌ទាំងនោះដែរ។ 
យើងទាំងអស់គ្នាដឹងហើយថានៅដើមឆ្នាំ២០១៤បន្ទាប់ពីមានការធ្វើបាតុកម្មតវ៉ាប្រឆាំងនឹងការ
លួចសន្លឹកឆ្នោតពីសំណាក់គណបក្សប្រឆាំងរួចមក ក៏មានករតវ៉ាទាមទារដំឡើងប្រាក់ខែពី
សំណាក់កម្មករកម្មការីនី ត្រូវបានរដ្ឋាភិបាលប្រើកងកម្លាំងយោធា កងកម្លាំងចម្រុះចេញមក
បង្ក្រាបក្រុមបាតុករយ៉ាងចាស់ដៃ ជាក់ស្តែងនៅទីលានប្រជាធិបតេយ្យត្រូវបានកងម្លាំងរបស់
រដ្ឋាភិបាលបង្ក្រាបក្រុមបាតុករដើម្បីប្លន់យកទីលានប្រជាធិបតេយ្យដែលជាកន្លែងបញ្ចេញមតិ 
របស់ប្រជាពលរដ្ឋ នៅផ្លូវវ៉េងស្រេងកម្មករចំនួន៤នាក់ត្រូវបានកងម្លាំងចម្រុះរបស់រដ្ឋាភិបាល
បាញ់សម្លាប់នៅនឹងកន្លែងបាតុកម្ម រួមទាំងបាត់ក្មេងប្រុសម្នាក់ទៀតដោយមិនដឹងថាត្រូវគេ
បញ្ជូនយកទៅទីកន្លែងណា រីឯនៅរោងចក្រយ៉ាកជីងវិញ ត្រូវបានកងម្លាំងយោធា៩១១វាយ
បង្ក្រាបក្រុមបាតុករនិងក្រុមសហជីព មន្ត្រីអង្គការសង្គមស៊ីវិលយ៉ាងដំណំរួចចាប់វ៉ៃឃ្នាស់បញ្ជូន
ទៅដាក់គុកនៅត្រពាំងផ្លុងម៣ ខេត្តត្បូងឃ្មុំ។ 
 ស្ត្រីវ័យចំណាស់ម្នាក់ដែលលក់បាយនៅមុខវត្តស្ទឹងមានជ័យត្រូវបានស្លាប់ដោយសារតែក្រុម
សមត្ថកិច្ចបាញ់កាំភ្លើងបង្ក្រាបបាតុកបណ្តាលអោយគ្រាប់កាំភ្លើងហោះតម្រង់ទៅចំស្ត្រីរូបនោះ
អោយស្លាប់ភ្លាមៗនៅនឹងកន្លែង ដែលក្រុមសមត្ថកិច្ចនោះដឹកនាំផ្ទាល់ដោយលោកជួនសុវណ្ណ
នាពេលនោះ។ 
រឿងបន្តបន្ទាប់មកទៀត ឈានចាប់តំណាងរាស្ត្រចំនួន៧នាក់ដាក់ពន្ធនាគារដើម្បីរកផ្លូវដោះ
ស្រាយស្ថានការណ៍នយោបាយរបស់ខ្លួន។
អោយតែមានការតវ៉ា រដ្ឋាភិបាលមួយនេះមិនមានដំណោះស្រាយអ្វីជូនប្រជាពលរដ្ឋក្រៅពី
វាយបង្ក្រាប ចាប់ចង រួចបញ្ជូនទៅដាក់គុកនោះទេ រហូតមកទល់បច្ចុបន្បន្ននេះ សកម្មជនដីធ្លី
អ្នកទោសនយោបាយ សកម្មជនព្រៃឈើ ព្រះសង្ឃ បាននឹងកំពុងតែជាប់ពន្ធនាគារជាបន្តបន្ទាប់
ឥតឈប់ឈរ។
តើព្រះសង្ឃ ប្រជាពលរដ្ឋរងគ្រោះ សកម្មជន យុវជន សហជីព កម្មករកម្មការីនីអាចទ្រាំរស់នៅ
ជាមួយនឹងការរំលោភសិទ្ធិមនុស្ស ជាមួយនឹងការគំរាមកំហែង បំបិទសិទ្ធិសេរីភាព និងការ
បំភិតបំភ័យនូវរាល់គ្រប់រូបភាពបានទេ?
រឿងដែលកាន់តែធ្វើអោយប្រជាជាតិស្ទើរតែជាងពាក់កណ្តាលប្រទេសអស់ជំនឿនឹងបក្សកាន់
អំណាចដែលដឹកនាំដោយលោកហ៊ុនសែនគឺបញ្ហាអស្ថេរភាព សុខសុវត្ថិភាព ដោយមានការ
បាញ់ប្រហារទៅលើលោកបណ្ឌិតកែមឡី ដែលជាអ្នកវិភាគដ៏ល្បីពីបញ្ហាសង្គមពីសំណាក់
ជនពាល ដោយរដ្ឋាភិបាលគ្មានសមត្ថភាពវែករកមុខអ្នកនៅពីក្រោយឃាដកម្មនោះមកផ្តន្ទា
ទោសតាមច្បាប់បានឡើយ។
ការអស់ជំនឿ ការចង់អោយមានការផ្លាស់ប្តូរ ការចង់បានយុត្តិធម៌ ការចង់បានសិទ្ធិសេរីភាព
ការចង់រស់នៅតាមបែបប្រជាធិបតេយ្យពិតប្រាកដ តើប្រព័ន្ធដឹកនាំបច្ចុប្បន្នអាចទាក់ចិត្ត អាច
អូសទាញទឹកចិត្តប្រជាពលរដ្ឋបានដែរឬទេក្នុងការគាំទ្រតេជោហ៊ុនសែននិងបោះឆ្នោតអោយ
បក្សមួយនេះដឹកនាំបន្តទៀតនោះ!

ការបញ្ចេញមតិយោបល់៖

Comments

Popular posts from this blog

លោក ហ៊ុន សែន ចង់​ស៊ី​ឈ្នួល​បង្រៀន​នៅ RULE នរណាខ្លះចង់រឿន ?

កំហឹង​អ្នកច្បាប់ ! អគ្គនាយករង​ពន្ធដារ​ដ៏​មាន​ឥទ្ធិពល​ម្នាក់​ទទួលរង​ការប្តឹង​ពី​ក្រុម​មេធាវី​៦១​នាក់ ក្រោម​ការចោទប្រកាន់​ពីបទ​ជេរប្រមាថ​ជា​សាធារណៈ​តាម Facebook

តើវាសនារបស់លោក ញឹក ប៊ុនឆៃ នឹងទៅជាយ៉ាងណា