តោះ! ស្តាប់លោកមេ​គយ​និយាយ​រឿង​ចាប់​ឡាន​​គេ​​យក​ទៅ​ជិះ​ខ្លួនឯង​...

ថ្ងៃចន្ទ ទី២៤ ខែកក្កដា ឆ្នាំ២០១៧ ម៉ោង ១២:៤១   (24-07-2017 12:41)
ខេត្តបាត់ដំបង ៖ ក្រោយ​ពី​ផ្ទុះ​រឿងអាស្រូវ ហើយ​ត្រូវ​បាន​ផ្សព្វផ្សាយ​ជា​សាធារណ​:​លើ​ករណី​នាយទាហាន​ម្នាក់​វាយ​មន្ត្រី​គយ​ប៉ោង​ភ្នែក​ម្ខាង ដោយសារ​លោក​គយ​ចាប់​រថយន្ត​គេ​យក​ទៅ​ជិះ​ដើរ​លេង​ផឹកស៊ី​សប្បាយ ត្រូវ​លោក​យ៉ែ​ម ខេ​ម​រ៉ាត់ ប្រធាន​ការិយាល័យ​គយ​និង​រដ្ឋាករ​ប្រចាំ​ច្រក​ទ្វារ​តំបន់​អូរ​រំដួល ស្រុក​ភ្នំព្រឹក បាន​បំភ្លឺ​ប្រាប់​កោះសន្តិភាព កាលពី​ល្ងាច​ថ្ងៃ​ទី​២៣ កក្កដា ថា រឿង​រថយន្ត​ម៉ាក TOYOTA VIOS ពណ៌​.​ស​ចង្កូត​ស្ដាំ​នាំ​ចូល​ពី​ប្រទេស​ថៃ ដោយ​មិន​ស្របច្បាប់ ហើយ​ត្រូវ​អង្គភាព​របស់​លោក​ចាប់​រឹបអូស​ពី​មន្ត្រី​យោធា​ឈ្មោះ​ផា​ន យុ​ទ្ឋ​ឋាន ហៅ​គីប ដែល​មានការ​ចោទប្រកាន់​ថា កូនចៅ​របស់​លោក​ឈ្មោះ​ឈួ​ន ឃី​សាក់ ជិះ​ចូល​ខារ៉ា​អូ​ខេ​បង្ក​ឱ្យ​មាន​បញ្ហា​នោះ តាម​ពិត​មិនមែន​ដូច្នេះ​ទេ គឺ​រូប​លោក​ជា​អ្នក​ជិះ​រថយន្ត​នោះ ។
លោក​យ៉ែ​ម ខេ​ម​រ៉ាត់ បាន​ប្រាប់​ថា នៅ​យប់​កើតហេតុ (២២.០៧.១៧) កូនចៅ​របស់​លោក​បាន​ផឹកស៊ី​ជាមួយ​លោក​នៅ​ស្នាក់​ការ តែ​ក្រោយ​បញ្ចប់ កូនចៅ​ចង់​ច្រៀង​សប្បាយ​ក៏​នាំ​គ្នា​ជិះ​រថយន្ត​ទៅ​ច្រៀង​នៅ​ស្រុក​កំ​រៀង ដែល​មានឈ្មោះ​ឈួ​ន ឃី​សាក់ ផង ។ មេ​គយ​ច្រក​អូរ​រំដួល​រូប​នេះ​និយាយ​ថា រហូត​ដល់​ម៉ោង​១០​យប់ កូនចៅ​បាន​ខ​ល​ហៅ​លោក​ឱ្យទៅ​ចូលរួម​ច្រៀង​លេង​សប្បាយ តែ​ដោយ​​រថយន្ត​មួយ​គ្រឿង​របស់​កូនចៅ ឈប់​ពាំង​រថយន្ត​លោក​មិន​អាច​ចេញ​បាន ដែល​លោក​អត់​ជិះ លោក​ក៏​យក​រថយន្ត​ដែល​ចាប់​នេះ​ជិះ​ទៅ​ខារ៉ាអូខេ ដើម្បី​ច្រៀង​លេង​ជាមួយ​កូនចៅ ។
លោក​យ៉ែ​ម ខេ​ម​រ៉ាត់ បាន​បញ្ជាក់​ទៀត​ថា តាម​ពិត​រថយន្ត​នោះ​លោក​ជិះ​តាម​ក្រោយ មិនមែន​កូនចៅ​លោក​ជិះ​ទៅ​ទេ ប៉ុន្តែ​ពេល​ជិះ​ទៅ​ដល់​ក្លិប​ខារ៉ាអូខេ «​ជី​វ៉េ​ល​» ស្រុក​កំ​រៀង ហើយ​លោក​ចូល​ក្នុង​បន្ទប់​បាន​បន្តិច ក៏​ឃើញ​មន្ត្រី​យោធា​ឈ្មោះ​ផា​ន យុទ្ធ​ឋាន ហៅ គីប ចូល​ទៅ​ដល់​ដែរ សួរនាំ​រឿង​រថយន្ត​ក៏​ផ្ទុះ​រឿង​នេះ​តែ​ម្ដង​ទៅ ។ តាម​ពិត​លោក​មិន​ដែល​ជិះ​រថយន្ត​នេះ​ទេ គឺ​ទើប​ជិះ​ម្ដង​ក៏​មាន​រឿង ។
ទោះជា​យ៉ាងណា ករណី​ជម្លោះ​រវាង​លោក​គយ  និង​លោក​យោធា បាន​បង្ក​ឲ្យ​មានការ​រិះគន់​យ៉ាង​ខ្លាំង​ពី​មហាជន ។ ជា​ពិសេស​មន្ត្រី​គយ ដែល​ចាប់​រថយន្ត​គេ​យក​ទៅ​ជិះ​ដើរ​ផឹកស៊ី​សប្បាយ ។ ប៉ុន្តែ​ជម្លោះ​នេះ ត្រូវ​គេ​ឃើញ​មតិ​នានា​នៅ​លើ​បណ្ដាញ​សង្គម ហាក់​បាន​សរសេរ​បែប​ចំអក​ទៅ​កាន់​មន្ត្រី​គយ​ច្រើន​ជាង​មន្ត្រី​យោធា ដែល​វាយ​មន្ត្រី​គយ​ប៉ោង​ភ្នែក ។ គួរ​រំលឹក​ថា ញាក់សាច់​...​លោក​​យោធា​ចូល​ទៅ​ស្រាយ​កំហឹង​លោក​គយ ដល់​ក្នុង​បន្ទប់​ខារ៉ាអូខេ



ប្រភព៖ កោះសន្តិភាព

Comments

Popular posts from this blog

លោក ហ៊ុន សែន ចង់​ស៊ី​ឈ្នួល​បង្រៀន​នៅ RULE នរណាខ្លះចង់រឿន ?

កំហឹង​អ្នកច្បាប់ ! អគ្គនាយករង​ពន្ធដារ​ដ៏​មាន​ឥទ្ធិពល​ម្នាក់​ទទួលរង​ការប្តឹង​ពី​ក្រុម​មេធាវី​៦១​នាក់ ក្រោម​ការចោទប្រកាន់​ពីបទ​ជេរប្រមាថ​ជា​សាធារណៈ​តាម Facebook

តើវាសនារបស់លោក ញឹក ប៊ុនឆៃ នឹងទៅជាយ៉ាងណា