វៀត​ណាម​នឹងចំណាយ​ ៣២ លានដុល្លារ​វិនិយោគ​ រ៉ែដែក​ នៅ​ខេត្ត​រតនគិរី ​

  • ជំនួយ ២៥ លានដុល្លារ សាងសង់​អគារ​រដ្ឋបាល​នៅវិមាន​រដ្ឋសភា​
  • ទំហំវិនិយោគវៀតណាមនៅកម្ពុជា បានកើនដល់ជាង ១ពាន់ ៥រយលានដុល្លារ
  • វិនយោគលើវិស័យចំនួន ៧ នៅកម្ពុជា
     
    ម្រោង​វិនិយោគ​រ៉ែដែក​នៅ​ខេត្ត​រតនគិរី​​ក្នុង​ទំហំ​ប្រាក់​ប្រមាណ​​៣២​​​លានដុល្លារ​​របស់​ក្រុមហ៊ុន​វៀតណាម​​បាន​លេច​ឡើង​​ក្រោយ​ប្រតិ​ភូ​តំណាង​រដ្ឋា​ភិបាល​វៀតណាម​​បាន​មកដល់​កម្ពុជា​​កាលពី​ម្សិល​មិញ​​។
    ល្ងាច​ថ្ងៃទី​២០​​ខែ​កក្កដា​ឆ្នាំ​​២០១៧​​សម្តេច​តេ​ជោ​ហ៊ុន​សែន​និង​លោក​ង្វៀន​ភូ​ជុង​​អគ្គលេខា​ធិការ​បក្ស​កុ​ម្មុ​​នី​ស្ត​វៀតណាម​​បាន​ធ្វើជា​អធិបតី​ក្នុង​ពិធី​ចុះ​ហត្ថ​លេខា​លើ​អនុស្សា​រណៈ​​នៃ​ការ​យោគ​យល់​គ្នា​​រវាង​វិនិយោគិន​កម្ពុជា​-វៀតណាម​​ក្នុងនោះ​មាន​គម្រោង​វិនិយោគ​រ៉ែដែក​ដោយ​ក្រុមហ៊ុន​Hong​Anh​​នៅ​ខេត្ត​រតនគិរី​​ក្នុង​ទំហំ​ប្រាក់​សរុប​​៣២​លានដុល្លារ​។

    ដោយ​ឡែក​បើ​តាម​សេចក្ដី​ប្រកាស​លើ​អនុស្សា​រណៈ​នោះ​​មិន​បាន​បញ្ជាក់​ពីកាល​បរិច្ឆេទ​​នៃ​ការ​ចាប់​ផ្ដើម​ដំណើរ​ការ​នៅ​ឡើយទេ​។​បន្ថែម​ពី​លើ​នេះ​សា​ធារណរដ្ឋ​សង្គមនិយម​វៀតណាម​​សន្យា​ផ្តល់ជំនួយ​ជា​ទឹកប្រាក់​ចំនួន​​២៥​​លាន​ដុល្លារ​អាមេរិក​ដល់​​រដ្ឋសភា​កម្ពុជា​​សម្រាប់​សាងសង់​អគារ​រដ្ឋបាល​កម្ពស់​ជាង​​១០​​ជាន់​​នៅក្នុង​បរិវេណ​វិមាន​រដ្ឋសភា​។
    គិតចាប់ពីឆ្នាំ​១៩៩៤​រហូតដល់ខែមិថុនា​ឆ្នាំ​២០១៥​ទំហំវិនិយោគវៀតណាមនៅកម្ពុជា​បានកើនដល់ជាង​១​ពាន់​៥​រយលានដុល្លារ​ក្នុងនោះវិនិយោគលើវិស័យមាន​កសិ-ឧស្សាហកម្ម​កាត់ដេរ​រ៉ែ​និងថាមពល​ទូរគមនាគមន៍​ទេសចរណ៍​សុខាភិបាល​និងធនាគារជាដើម៕
    សូមអានពត៌មានបន្ថែម៖
    -លង់​នឹង​ធម្មជាតិ​តាម​ដង​ផ្លូវ​ពី​រតនគីរី​ទៅ​មណ្ឌលគីរី​​ឃើញ​ហើយ​​រសាយ​ហ្មង​សៅ​
    -ស្តង់​ចំនួន​​៣៧​​​ត្រៀម​សម្រាប់​ផលិតផល​ជនជាតិ​ដើម​ភាគ​តិច​នៅ​រតនគិរី
    -ភូមិ​ខ្មោច​​ដ៏​អាថ៌កំបាំង​នៅ​រតនគីរី​​គ្រាន់​តែ​ឃើញ​ព្រឺ​សម្បុរ

    ប្រភព៖ SabayNews

Comments

Popular posts from this blog

លោក ហ៊ុន សែន ចង់​ស៊ី​ឈ្នួល​បង្រៀន​នៅ RULE នរណាខ្លះចង់រឿន ?

កំហឹង​អ្នកច្បាប់ ! អគ្គនាយករង​ពន្ធដារ​ដ៏​មាន​ឥទ្ធិពល​ម្នាក់​ទទួលរង​ការប្តឹង​ពី​ក្រុម​មេធាវី​៦១​នាក់ ក្រោម​ការចោទប្រកាន់​ពីបទ​ជេរប្រមាថ​ជា​សាធារណៈ​តាម Facebook

តើវាសនារបស់លោក ញឹក ប៊ុនឆៃ នឹងទៅជាយ៉ាងណា