ភាគី​វៀតណាម​ស្នើ​កម្ពុជា​ឲ្យ​ជួយ​សហគមន៍​ជន​វៀតណាម




នៅក្នុង​ជំនួប​ជា​មួយ​លោក​នាយក​រដ្ឋ​មន្ត្រី​ហ៊ុន សែន និង​លោក ង្វៀន ហ៊្វូជុង 
អគ្គ​លេខាធិការ​គ​ណៈកម្មាធិការមជ្ឈិមបក្ស​កុម្មុយនីស្តវៀត​ណាម កាល​ពី​ថ្ងៃ
​ម្សិល​មិញ ភាគី​វៀតណាម​បាន​ស្នើ​ឲ្យ​កម្ពុជា​ជួយ​សហគមន៍​ជនជាតិ​វៀត​ណាម 
 និង​អនុវត្ត​ភាព​ស្មើគ្នា​ចំពោះ​សហគមន៍​ជន​វៀតណាម ដែល​រស់​នៅ​កម្ពុជា 
ដើម្បី​រួមចំណែក​ក្នុង​ការ​រីក​ចម្រើន​របស់​ប្រទេស។


ការ​ស្នើ​ពី​ភាគី​វៀតណាម​នេះ ធ្វើ​ឡើង​ក្នុង​ដំណើរ​ទស្សនៈ​កិច្ច​រយៈ​ពេល​៣​ថ្ងៃ ពីថ្ងៃ​ទី២០
 កក្កដា ដល់​ថ្ងៃទី​២២ កក្កដា របស់ លោក ង្វៀន ហ៊្វូជុង (Nguyen Phu Trong)
 អគ្គ​លេខាធិការ​គណៈកម្មាធិការ​មជ្ឈិម​បក្ស​កុម្មុយ​នីស្ត​វៀតណាម​តាម​ការ
​អញ្ជើញ​របស់​ព្រះ​មហាក្សត្រ​កម្ពុជា។
គេហទំព័រ​ព័ត៌មាន​វៀត​ណាម​ចុះ​ផ្សាយ​ថ្ងៃ​ទី២១ ខែ​កក្កដា ថា​ក្នុង​ពេល​ជួប​ប្រជុំ
​រវាង​ភាគី​វៀត​ណាម និង​កម្ពុជា នៅ​ទីស្តី​ការ​គណៈរដ្ឋ​មន្ត្រី លោក ង្វៀន ហ៊្វូជុង​បាន
​ស្នើ​ទៅ​លោក​ហ៊ុន សែន​ឲ្យ​ជួយ​សហគមន៍​ជន​ជាតិ​វៀតណាម និង​អនុវត្ត​ភាព​ស្មើគ្នា
​ចំពោះ​សហគមន៍​ជន​វៀត​ណាម ដែល​រស់​នៅ​កម្ពុជា​។
លោក​អ៊ាង សុផល្លែត ជំនួយ​ការ​លោក​នាយក​រដ្ឋ​មន្ត្រី​មិន​អាច​សុំ​ការ​បញ្ជាក់​បន្ថែម
​បាន​ទេ​នៅ​ថ្ងៃទី​២១ ខែ​កក្កដា​នេះ​។ ប៉ុន្តែ​លទ្ធផល​នៃ​កិច្ច​ប្រជុំ​ដែល​ផ្សាយ​នៅ​លើ​
ទំព័រ​ហ្វេសប៊ុក​របស់​លោក​នាយក​រដ្ឋ​មន្ត្រី​កម្ពុជា​វិញ​ឲ្យ​ដឹង​ថា រដ្ឋាភិបាល​វៀត​ណាម
 បាន​សម្រេច​ផ្តល់​ជំនួយ​ជា​ថវិកា​ចំនួន​២៥​លាន​ដុល្លារ​អាមេរិក ដល់​រាជ​រដ្ឋាភិបាល​កម្ពុជា
 ដើម្បី​សាង​សង់​អគារ​អគ្គ​លេខាធិការដ្ឋាន​រដ្ឋសភា​ផងដែរ​។
លោក​ង្វៀន ហ៊្វូជុង បាន ស្នើ​សុំ​អោយ​ប្រទេស​ទាំង​ពីរ​ជំរុញ​ការ​តភ្ជាប់​អោយ​កាន់​តែ
​ស៊ី​ជម្រៅ​តាម​រយៈ​វិស័យ​ផ្សេងៗ ដោយ​ធ្វើ​យ៉ាង​ណា​ពង្រីក​ទំហំ​ពាណិជ្ជកម្ម​រវាង​ប្រទេស
​ទាំង​ពីរ​អោយ​កើន​ឡើង​ដល់ ៥ពាន់​លាន​ដុល្លារ​អាមេរិក​នា​ឆ្នាំ​២០២៥​ខាង​មុខ​។
បើ​គិត​ត្រឹម​ឆ្នាំ​២០១៦​នេះ ទំហំ​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំង​ពីរ​មាន​ទំហំ​ប្រមាណ​៣ពាន់​លាន​ដុល្លារ ហើយ​វៀតណាម​បាន​វិនិយោគ​ចំនួន​១៩០​គម្រោង ដែល​មាន​ទំហំ​ទឹក​ប្រាក់​
២.៩ពាន់​លាន​ដុល្លារ​។
គួរ​ជម្រាប​ជូន​ថា​ក្នុង​ដំណើរ​ទស្សនៈ​កិច្ច​នៃ​មន្ត្រី​សំខាន់​ៗ​របស់​កម្ពុជា ទៅ​ប្រទេស​វៀតណាម
 ភាគី​វៀត​ណាមក៏​តែង​តែ​ស្នើ​ឲ្យ​កម្ពុជា បង្កើត​លក្ខខណ្ឌ​អំណោយ​ផល​សម្រាប់​សហគមន៍​ជនវៀតណាម​នៅ​ក្នុង​ប្រទេស​កម្ពុជា ដើម្បី​ដោះ​ស្រាយ​ជីវិត​របស់​ពួក​គេ ដែល​នេះ​គឺ​ជា​ការ​រួម​ចំណែក​ដល់​ការ​ពង្រឹង​ទំនាក់​ទំនង​ទ្វេ​ភាគី​ប្រទេស​ទាំង​ពីរ​៕

ប្រភព៖ rfi

Comments

Popular posts from this blog

លោក ហ៊ុន សែន ចង់​ស៊ី​ឈ្នួល​បង្រៀន​នៅ RULE នរណាខ្លះចង់រឿន ?

កំហឹង​អ្នកច្បាប់ ! អគ្គនាយករង​ពន្ធដារ​ដ៏​មាន​ឥទ្ធិពល​ម្នាក់​ទទួលរង​ការប្តឹង​ពី​ក្រុម​មេធាវី​៦១​នាក់ ក្រោម​ការចោទប្រកាន់​ពីបទ​ជេរប្រមាថ​ជា​សាធារណៈ​តាម Facebook

តើវាសនារបស់លោក ញឹក ប៊ុនឆៃ នឹងទៅជាយ៉ាងណា