អតីតសកម្មជន CNRP ចំអកឲ្យលោក ហ៊ុន សែន ថា «ហួសពេលហើយ»
២១ កក្កដា ២០១៧
(ទីក្រុងប៉ារីស) ៖ នាថ្ងៃទី ១៩ ខែកក្កដា ឆ្នាំ ២០១៧ លោក ឆាំ ឆានី សកម្មជនហ្វេសប៊ុកដ៏ល្បី និងជាអតីតសកម្មជនគណបក្ស សម រង្ស៊ី ដែលបានកំពុងតែនិរទេសខ្លួនទៅបរទេសដោយសារតែបញ្ហានយោបាយ បានបញ្ចេញប្រតិកម្មទៅនឹងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលបានបញ្ជាឲ្យបង្កើតច្បាប់នយោបាយថ្មីដើម្បីកម្ចាត់ លោក សម រង្ស៊ី ។ លោក ឆានី បានបញ្ចេញប្រតិកម្មថា «ហួសពេលហើយសម្ដេច» ។
តាមរយៈគណនេយ្យហ្វេសប៊ុក លោក ឆាំ ឆានី បានរៀបរាប់យ៉ាងដូច្នេះ ៖ «CPP បានបង្ហាញពីភាពកំសាក និងភ័យខ្លាចយ៉ាងខ្លាំងតាមរយៈនៃការប្រើប្រាស់តុលាការទីងមោងចោទប្រកាន់ កាត់ក្តី និងបង្កើតច្បាប់ កែច្បាប់បក្សនយោបាយម្តងជាពីរដងក្នុងគោលបំណងបញ្ចប់ជីវិតនយោបាយលោក សម រង្ស៊ី ។ តែអ្វីៗដែល CPP បានធ្វើនៅពេលនេះគឺ “ហួសពេលហើយ” ដោយហេតុថា ទោះជាលោក សម រង្ស៊ី មិនស្ថិតនៅក្នុងប្រទេសកម្ពុជាផ្ទាល់ក៏ដោយ ក៏និមិត្តរូបនៃការផ្លាស់ប្តូរ ដែលគាត់បានតស៊ូដើម្បីសេរីភាពជាង២០ឆ្នាំមកនេះ បានដក់ជាប់ក្នុងផ្នត់គំនិតកូនខ្មែរ ពិសេសយុវជនជាច្រើនរូប ឲ្យចេះស្រឡាញ់យុត្តិធម៌ ប្រជាធិបតេយ្យ បូរណភាពទឹកដឹក និងក្លាហានក្នុងការប្រយុទ្ធប្រឆាំងរបបផ្តាច់ការ ហ៊ុន សែន រួចទៅហើយ» ។
ជាចុងក្រោយ លោក ឆាំ ឆានី បានសង្កត់ធ្ងន់ថា ទោះលោក សម រង្ស៊ី នៅទីណាក៏កូនខ្មែរនៅតែចាំការលះបង់របស់គាត់ និងបន្តការតស៊ូដើម្បីផ្លាស់ប្តូរដោយសន្តិវិធីដូចដែលគាត់បានធ្វើកន្លងមកដដែល ។ ហើយប្រាកដណាស់ថា ថ្ងៃណាមួយរបបផ្តាច់ការ ហ៊ុន សែន និងបរាជ័យមិនខាន «ខ្មែរឈ្នះលោក សម រង្ស៊ី ក៏ឈ្នះ» ៕

ប្រភាព៖ ព័ត៌មានជាតិ
Comments
Post a Comment