Posts

Showing posts from August, 2017

សាលាឧទ្ទរណ៍ត្រូវបណ្តាសារប្រជាពលរដ្ឋរហូតទាល់តែ....!!

Image
                                បន្ទាប់ពីត្រូវបណ្តាសារ នៅព្រឹកថ្ងៃទី៨ ខែសីហា ឆ្នាំ២០១៧ សាលាឧទ្ទរណ៍បានប្រកាសសាលដីការលើលើសំំុំរឿង របស់អ្នកស្រី ទេព វន្នី ដែលសាលាដំបូងរាជធានីភ្នំពេញបានប្រកាសសាលក្រមសម្រេចឲ្យ អ្នកស្រីជាប់ពន្ធធានាគារជាង២ឆ្នាំដោយសម្រេចដំកល់សាលក្រមរបស់សាលាដំបូងទុកជា បានការ។ ប្រជាពលរដ្ឋរងគ្រោះប្រមាណជាង១០០នាក់បានមកប្រមូលផ្តុំគ្នាដើម្បីទាមទារឲ្យតុលាការ សម្រេចក្តីដោយយុត្តិធម៌ ប៉ុន្តែជាលទ្ធផលពួកគាត់បានត្រឹមតែសោកស្តាយនិងអស់សង្ឃឹម យ៉ាងខ្លាំងចំពោះស្ថាប័នតុលាការមួយនេះដែលពុំបានជម្រះក្តីអោយមានយុត្តិធម៌ កាត់ក្តី តាមតែការបញ្ជាពីបុគ្គលមានអំណាច ពីបក្សពួករបស់ខ្លួន សុខចិត្តក្បត់ឧត្តមគតិ ក្បត់ មនសិការ កាត់ក្តីទាំងអយុត្តិធម៌ ទាំងមិនមានភស្តុតាងគ្រប់គ្រាន់មកដាក់បន្ទុកនោះឡើយ។ ប្រជាពលរដ្ឋបាននាំគ្នាធ្វើពិធីភ្លាមៗដើម្បីដាក់បណ្តាសាទៅលើស្ថាប័នតុលាការរួមមាន ចៅក្រម ព្រះរាជអាជ្ញា អគ្គព្រះរាជអាជ្ញា ក្រឡាបញ្ជី និងមេធាវីដែលកាពារអោយជនខិលខូចយ៉ាងចាស់ដៃ បណ្តាសារទាំងនោះដួចជា៖ សូមអោយទេវតា អរុកអរ័ក្សអ្នកតា លោកយាម៉ៅ លោកយាយពេ...

នគរបាល​ត្រូវ​បាន​ហ្វឹកហាត់​ឲ្យ​បាញ់​កាំភ្លើង​គ្រាប់​ពិត ​ដើម្បី​ត្រៀម​ការពារ​រដ្ឋាភិបាល

Image
ភ្នំពេញៈ ​កងកម្លាំង​នគរបាល​រាជធានី​ភ្នំពេញ​ប្រមាណ​ ១៥០ នាក់​ត្រូវ​បាន​ហ្វឹកហាត់​ឲ្យ​ចេះ​បាញ់​កាំភ្លើង​គ្រាប់​ពិត​ជា​អ្វី​ដែល​ក្រុម​មន្ត្រី​បាន​ពន្យល់​ថា ធ្វើ​ឡើង​ដើម្បី​ត្រៀម​បង្ក្រាប​ការ​តវ៉ា​ណា​មួយ​ដែល​អាច​កើតឡើង​នៅ​ក្រោយ​ការ​បោះឆ្នោត​ឆ្នាំ​ ២០១៨ និង​ដើម្បី​ការពារ​រដ្ឋាភិបាល​ស្រប​ច្បាប់​។ ការ​ហ្វឹកហាត់​បាញ់​កាំភ្លើង​គ្រាប់​ពិត​នេះ​ត្រូវ​បាន​គេ​មើលឃើញ​ថា​ធ្វើ​ឡើង​តែ​ប៉ុន្មាន​ថ្ងៃ​ប៉ុណ្ណោះ​ក្រោយពី​មាន​ការ​លើក​ឡើង​របស់​លោក វង សូត រដ្ឋមន្ត្រី​ក្រសួង​សង្គមកិច្ច​ដែល​បាន​ថ្លែង​ឲ្យ​ដឹង​ថា​លោក​នាយករដ្ឋមន្ត្រី​នឹង​ប្រើ​កម្លាំង​ដើម្បី​បង្ក្រាប​ទៅ​លើ​បក្ស​ប្រឆាំង និង​អ្នក​គាំទ្រ​បក្សប្រឆាំង​ណា​ដែល​ប្រឆាំង​ទៅ​នឹង​លទ្ធផល​នៃ​ការ​បោះឆ្នោត​ជ្រើសរើស​តំណាងរាស្ត្រ​ឆ្នាំ​ ២០១៨ ដោយ​ព្រមាន​វាយ​ «​សំពង​ក្បាល​ដោយ​គល់​ឫស្សី​» ​ហើយ​លោក ហ៊ុន សែន ក៏​បាន​ធ្វើការ​ព្រមាន​ថា​រដ្ឋាភិបាល​នឹង​ប្រើ​កាំភ្លើង និង​គុក​ដើម្បី​ទប់ស្កាត់​មិន​ឲ្យ​មាន​ការ​តវ៉ា​ប្រឆាំង​លទ្ធផល​បោះឆ្នោត​ដូច​ឆ្នាំ​ ២០១៣ ទៀត​ឡើយ​។ លោក​វរសេនីយ៍ឯក ព្រំ ចាន់ណា នាយរង​សេនាធិការ និង​ជា​មេបញ្ជាការ​អង្គភាព​តម្រួត​បទបញ្ជា​នៃ​ស្នងការដ្ឋា...

ស្ថានទូតអាមេរិកបានឆ្លើយតបចំពោះការគំរាមរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន

Image
ស្ថានទូតអាមេរិកបានឆ្លើយតបចំពោះការគំរាមរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន   សែន ថា នឹងដកសញ្ជាតិចៅរបស់លោកចេញ   ដោយលើកឡើងថា ស្ថានទូតមិនអាចបញ្ជាក់ថាតើចៅរបស់លោកណាម្នាក់ដែលមានសញ្ជាតិអាមេរិកនោះឡើយ ប៉ុន្តែ បានស្នើសុំឲ្យលោកចូលទៅមើលគេហទំព័ររបស់ក្រសួងការបរទេសអាមេរិកសម្រាប់ជំនួយក្នុងករណីដែលលោកចង់អនុវត្តបន្ត។ លោក   ហ៊ុន   សែន   បានធ្វើការគំរាមនៅក្នុងសុន្ទរកថាដ៏វែងមួយកាលពីថ្ងៃព្រហស្បតិ៍ដោយមិនបានបញ្ជាក់អត្តសញ្ញាណចៅរូបណានោះឡើយ   ដោយលើកឡើងថា   លោកបារម្ភថា ចៅរបស់លោកអាចនឹងតម្រូវឲ្យចូលធ្វើជាទាហានអាមេរិក ” នៅក្នុងអត្ថបទមួយដែលបានធ្វើឲ្យអន្តរជាតិមានការចាប់អារម្មណ៍យ៉ាងខ្លាំង។ លោក Arend Zwartjes អ្នកនាំពាក្យស្ថានទូតអាមេរិកបានសរសេរក្នុងអីុម៉េលកាលពីថ្ងៃសុក្រថា   “ យើងដឹងថា   កូនរបស់លោកនាយករដ្ឋមន្ត្រីមួយចំនួនបានចំណាយពេលច្រើនក្នុងសហរដ្ឋអាមេរិក ប៉ុន្តែ យើងមិនអាចបញ្ជាក់ថា   តើកូនរបស់លោករូបណាមានសញ្ជាតិអាមេរិកនោះឡើយ ” ។   លោកបានបន្តថា   “ យើងកម្រទទួលបានសំណើពីពលរដ្ឋអាមេរិកដែលចង់ដកសញ្ជាតិចេញណាស់   ប៉ុន្តែ   មាននីតិវិធីច្បាស់លាស់សម្រាប់ពលរដ្ឋអាមេរិកពេ...

កំហឹង​អ្នកច្បាប់ ! អគ្គនាយករង​ពន្ធដារ​ដ៏​មាន​ឥទ្ធិពល​ម្នាក់​ទទួលរង​ការប្តឹង​ពី​ក្រុម​មេធាវី​៦១​នាក់ ក្រោម​ការចោទប្រកាន់​ពីបទ​ជេរប្រមាថ​ជា​សាធារណៈ​តាម Facebook

Image
​កាលពី​ថ្ងៃទី​០៤ ខែសីហា ឆ្នាំ​២០១៧​ម្សិលមិញ​នេះ សមាជិក សមាជិកា​គណៈមេធាវី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា (BAKC) ចំនួន​៦១​នាក់ បាន​ចុះហត្ថលេខា​រួមគ្នា​ដាក់ពាក្យ​បណ្តឹង​ទៅកាន់​ស្ថាប័ន​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ដោយ​ប្តឹង​លោក វ៉ាន់ ពុទ្ធិ​ពល អគ្គនាយករង​នៃ​អគ្គនាយកដ្ឋាន​ពន្ធដារ​នៃ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ពីបទ​ជេរប្រមាថ​ជា​សាធារណៈ ប្រព្រឹត្ត​នា​ថ្ងៃទី​០៣ ខែសីហា ឆ្នាំ​២០១៧​នៅ​រាជធានី​ភ្នំពេញ តាម​បណ្តាញ​ទំនាក់ទំនង​សង្គម Facebook ។ ​ពាក្យបណ្តឹង​ដែល​ចុះហត្ថលេខា​តំណាង​ដោយ​ឯកឧត្តម​មេធាវី លី ច័ន្ទ​តុលា អត្តលេខ​៥៨១ សមាជិក​ក្រុមប្រឹក្សា​អ្នកច្បាប់​នៃ​ទីស្តីការគណៈរដ្ឋមន្ត្រី និង​អតីត​ជា​សមាជិក​ក្រុមប្រឹក្សា​គណៈមេធាវី​អាណត្តិ​ទី​៧​បាន​សំណូមពរ​ឲ្យ​តុលាការ​ផ្តន្ទាទោស​លោក វ៉ាន់ ពុទ្ធិ​ពល ពីបទ​ជេរប្រមាថ​ជា​សាធារណៈ តាម​បញ្ញត្តិ​មាត្រា​៣០៧ ចំណុច​ទី​៣ និង​ទោស​បន្ថែម​តាម​បញ្ញត្តិ​មាត្រា​៣១០ នៃ​ក្រមព្រហ្មទណ្ឌ និង​ទាមទារ​សំណង​ជំងឺ​ចិត្តជា​ទឹកប្រាក់​ចំនួន​៤០​លាន​រៀល​ចំពោះ​មេធាវី​ម្នាក់ៗ​ដែលជា​ហត្ថលេខី​នៃ​ពាក្យបណ្តឹង ។​ ​ដើមហេតុ​ដែល​នាំ​ឲ្យ​លោក វ៉ាន់ ពុទ្ធិ​ពល ទទួលរង​ការ​ប្តឹ...

ហ៊ុន សែន ណែនំាឲ្យពិនិត្យការអនុវត្តច្បាប់ពន្ឋលើបា្រក់បៀវត្សរ៍បុគ្គលិកNGO

Image
នៅ​ក្នុង​កិច្ចប្រជុំ​ពេញអង្គ​គណៈរដ្ឋមន្ត្រី​កាលពី​ថ្ងៃ​ម្សិលមិញ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ធ្វើការ​ណែនាំ​ដល់​ក្រសួងការបរទេស​និង​សហប្រតិបត្តិការ​អន្តរជាតិ និង​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ ពិនិត្យ​ការ​អនុវត្ត​ច្បាប់​ព​ន្ឋ​លើ​ប្រាក់បៀវត្សរ៍​ចំពោះ​បុគ្គលិក​អង្គការក្រៅរដ្ឋាភិបាល​នានា ដែល​បាន​និង​កំពុង​ធ្វើ​សកម្មភាព​នៅ​ក្នុង​ប្រទេស​ខ្មែរ​ឲ្យ​មាន​តម្លាភាព​និង​សមភាព ។ នេះ​បើ​យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​ស្តី​ពី​ល​ទ្ឋ​ផល​នៃ​សម័យប្រជុំ​ពេញអង្គ​គណៈរដ្ឋមន្ត្រី​ថ្ងៃ​សុក្រ​ទី​០៤ ខែសីហា ឆ្នាំ​២០១៧ របស់​អង្គភាព​ព័ត៌មាន​និង​ប្រិត​កម្ម​រហ័ស​នៃ​ទីស្តីការគណៈរដ្ឋមន្ត្រី ។ កាលពី​ខែ មក​រា ឆ្នាំ​២០១៥ រាជរដ្ឋាភិបាល​កម្ពុជា​បាន​ប្រកាស អនុវត្តន៍​ការ​យកពន្ធ​លើ​ប្រាក់បៀវត្សរ៍​ថ្មី​ដែល​មាន​លក្ខណៈ​អនុគ្រោះ​ជាង​មុន​ដើម្បី​សម្រាល​បន្ទុក​ខ្លះ​ៗ​ដល់​អ្នក​ជាប់​កាតព្វកិច្ច ជា​ពិសេស​អ្នកមាន​ចំណូល​ទាប​តាម​រយៈ​ការ​តម្រូវ​ឲ្យ​អ្នក​ជាប់​កាតព្វកិច្ច​បង់ពន្ធ​មាន​បៀវត្ស ចាប់ពី ៨០០ ០០១ រៀល (២០០ ដុល្លារ​) ឡើង​ទៅ ។ កាលពី​ពេល​មុន​ពលរដ្ឋ​ដែល​ជាប់​កាតព្វកិច្ច​បង់ពន្ធ​ប្រាក់បៀវត្សរ៍​ជូន​រដ្ឋ​គឺជា​អ្នក​ដ...

ក្រសួងការងាររកឃើញកំហុស និងសម្រេចព្រមាន ស្រី ចំរើន និងធី សុវណ្ណថា ដែលធ្វើសកម្មភាពសហជីពខុសច្បាប់

Image
យោងតាមច្បាប់ស្ដីពីសហជីព និងជាពិសេសយោងតាមលិខិតលេខ១៦៩/១៦ សសកពក ចុះថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៦ របស់សហជីពសេរីកម្មករនៃព្រះរាជា ណាចក្រកម្ពុជា ដែលបានគោរពជូនឯកឧត្តម រដ្ឋមន្ដ្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ស្ដីអំពីករណីលោក ស្រី ចំរើន អាយុ២២ឆ្នាំ និងកញ្ញា ធី សុវណ្ណថា អាយុ២១ឆ្នាំ ប្រតិបត្តិការងារមួយចំនួនដោយអះ អាងថា ជាតំណាងសហជីពនោះ នៅទីបំផុត ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈបា នសម្រេចចេញលិខិតផ្លូវការព្រមា នអ្នកទាំងពីរឲ្យបញ្ឍប់រាល់សកម្ មភាពសហជីពដោយមិនបានចុះបញ្ជីជា បន្ទាន់ ។ លិខិតលេខ០០១/១៦កប/សជ.ពម ចុះថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៦ របស់ក្រសួងកាងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ចុះហត្ថលេខាដោយលោក កុយ ទេពដារាវុធ ប្រធាននាយកដ្ឋានវិវាទការងារ ក្នុងនាមតាមបញ្ជា (ត.ប)របស់រដ្ឋមន្ដ្រីក្រសួងកា រងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានបញ្ជាក់យ៉ាងច្បាស់ថា « យើងសូមព្រមានលោកស្រី ចំរើន និងកញ្ញា ធី សុវណ្ណថា ថា យោងតាមច្បាប់ស្ដីពីសហជីព បុគ្គលដែលធ្វើសកម្មភាពសហជីព ឬសមាគមនិយោជកដោយមិនបានចុះបញ្ជី និងធ្វើសកម្មភាពក្រៅដែនអនុវត្ តតាមទីតាំងភូមិសាស្ដ្រ ឬតាមវិជ្ជាជីវៈ ឬតាមវិស័យដែលបានកំណត់ក្នុងលក្ ខន្តិកៈរបស់ខ្លួន នឹងត...

លោកញឹក ប៊ុន​ឆៃ បញ្ជូន​ដល់តុលាការ​មុន​នេះ..

Image
ដោយ ៖ ឃឹម ប៊ុនណាក់ ថ្ងៃសៅរ៏ ទី៥ ខែសីហា ឆ្នាំ២០១៧ ម៉ោង ១៣:២៣ (05-08-2017 13:23) រាជធានីភ្នំពេញ ៖ ដូចការគ្រោងទុក នាវេលាម៉ោង០១ និង១៩នាទីរសៀល​ថ្ងៃទី​០៥ កក្កដា នេះ កម្លាំង​នគរបាល​រាជធានី​ភ្នំពេញ បាន​​បញ្ជូ​ន​​លោកញឹក ប៊ុនឆៃ ដល់សាលាដំបូងរាជធានីភ្នំពេញហើយ ដែលសំណុំ​រឿងលោកញឹក ប៊ុ​ន​ឆៃ ត្រូវ​បាន​លោកសៀង សុខ ព្រះរាជអាជ្ញា​រងនៃ​អយ្យការ​សាលាដំបូងធ្វើការ​សាកសួរពាក់ព័ន្ធ​ករណី​​គ្រឿងញៀន​ ។ គួរ​រំលឹកថា លោកញឹក ប៊ុ​ន​ឆៃ ដែល​ត្រូវ​បាន​នគរបាល​ចាប់ខ្លួន ឬ​នាំ​ខ្លួន​​ ត្រូវ​បាន​ឃាត់ខ្លួន​ឲ្យ​ដេក​នៅ​ស្នងការដ្ឋាន​នគរបាល​រាជ​ធានី​​ភ្នំពេញពេញ​មួយ​យប់​។ បើ​តាម​អ្នកនាំពាក្យ​ក្រសួងមហាផ្ទៃ​លោក ខៀវ សុភ័គ បាន​ប្រាប់​កាលពី​​ព្រឹក​ថ្ងៃ​ទី​៤ ​សីហា ​នេះ​ថា លោក ញឹក ប៊ុ​ន​ឆៃ នឹង​ត្រូវ​បញ្ជូន​ទៅ​តុលាការ​នៅ​រសៀល​នេះ ។ ​មិន​ទាន់​ដឹង​ជា​ផ្លូវការ​នៅឡើយ​ទេ អំពី​វាសនា​របស់​គាត់​ថា តើ​ត្រូវ​ប​ញ្ជួ​ន​បន្ត​តាម​នីតិវិធី ឬ​ត្រូវ​ដោះ​លែង​។ ករណី​ខាងលើ​នេះ កំពុង​ស្ថិត​នៅ​យ៉ាង​ក្តៅ​គគុក សម្រាប់​ក្រុម​អ្នកប្រមាញ់​ព័ត៌មាន​។ ប្រ​សិន​មាន​ព័ត៌មាន​ប្លែក នឹង​មាន​ផ្សាយ​ជូន​បន្តបន្ទាប់​ពី​កោះសន្តិភាព​។ សូម​បញ្ជាក់​ទៀត​ថា ...

តើវាសនារបស់លោក ញឹក ប៊ុនឆៃ នឹងទៅជាយ៉ាងណា

Image
ថ្ងៃទី ៣ សីហា ២០១៧   លោកញឹក ប៊ុនឆៃ ប្រធានគណបក្សរួបរួមជាតិ និងជាអតីតថ្នាក់ដឹកនាំយោធាកំពូលរបស់ " ហ្វុនសិនបុិច " ត្រូវបានសមត្ថកិច្ចចាប់ឃាត់ខ្លួនហើយនៅវេលាម៉ោង១២ ថ្ងៃត្រង់ ទី៣ ខែសីហា ឆ្នាំ២០១៧នេះ ក្នុងករណីពាក់ព័ន្ធការផលិតគ្រឿងញាណ ពីឆ្នាំ២០១២នៅភ្នំស្រួច ខេត្តកំពុងស្ពឺ កន្លងមក។    ជាការពិតហើយ លោក ញឹក​ ប៊ុនឆៃ ត្រូវបានអាជ្ញាធរចាប់ខ្លួននៅម៉ោង ១២ ថ្ងៃត្រង់នេះ។ ការចាប់ខ្លួន​លោក ញឹក ប៊ុនឆៃ ធ្វើឡើង ពាក់ព័ន្ធនឹងការផលិតគ្រឿងញៀន នៅស្រុក​ភ្នំស្រួច ខេត្តកំពង់ស្ពឺ កាលពីឆ្នាំ ២០១២»។​ កាលពីថ្ងៃទី ៥ ខែមិថុនា ឆ្នាំ ២០១៧ ព្រះមហាក្សត្រ បាន​ចេញ​ព្រះរាជក្រឹត្យបញ្ចប់ មុខតំណែង លោក ញឹក ប៊ុនឆៃ ជាទីប្រឹក្សារដ្ឋាភិបាល ដែលមានឋានៈស្មើឧបនាយក​រដ្ឋមន្រ្តី តាមសំណើរបស់សម្តេច ហ៊ុន សែន។ ការបញ្ចប់តួនាទីរបស់លោក ញឹក ប៊ុនឆៃ ប្រធាន គណបក្សខ្មែររួបរួមជាតិ ធ្វើឡើង​ក្រោយពីការបែកធ្លាយសំឡេងសន្ទនាគ្នារតាម​ទូរសព្ទវាង​លោក ញឹក ប៊ុនឆៃ នឹង​លោក អេង ឆៃអ៊ាង អនុប្រធាន​គណបក្សសង្គ្រោះជាតិ កាលពីមុន​បោះឆ្នោតឃុំ សង្កាត់ អាណត្តិទី ៤។ ពេលឆ្លើយឆ្លងគ្នាតាមទូរសព្ទ លោក ប៊ុនឆៃ បានប្រាប់លោក អេង ឆៃអ៊ាង ថា គណបក្សលោកបានប្រាប់​អ...

អង្គការសិទ្ធិមនុស្សអន្តរជាតិទទួចឲ្យដក លោក វង សូត ចេញពីរដ្ឋមន្រ្តីសង្គមកិច្ច

Image
អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ ទទួចឲ្យដក លោក វង សូត ចេញពីតំណែង បន្ទាប់ពីរដ្ឋមន្រ្តីក្រសួង​សង្គមកិច្ចរូបនេះត្រូវបានកាសែត​គាំទ្ររដ្ឋាភិបាលដកស្រង់សំដីផ្សាយថា លោក វង សូត បាន​ព្រមាន « វាយក្បាលនឹងគល់ឬស្សី » បើមានការតវ៉ាប្រឆាំងលទ្ធផលបោះឆ្នោត។ នាយករងប្រចាំអាស៊ី នៃអង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ លោក ភីល រ៉ូបឺតសុន បានបញ្ចេញប្រតិកម្មទៅនឹង លោក វង សូត ដោយទាមទារឲ្យដកចេញពីតំណែង និងហៅសុន្ទរកថារបស់រដ្ឋមន្រ្តីរូបនេះថា « ជាសារដ៏ឃោរឃៅរបស់គាត់ដែលបង្ហាញថាគាត់មិនដឹងអ្វីទាំងអស់អំពីសិទ្ធិមនុស្សឬប្រជាធិបតេយ្យ »។ លោក ភីល រ៉ូបឺតសុន បន្តថា លោក វង សូត កំពុងព្យាយាមបង្ហាញពីភក្ដីភាពរបស់គាត់ទៅលោកនាយករដ្ឋមន្រ្តីហ៊ុន សែន តែថា « លោក វង សូត បានធ្វើឱ្យខ្លួនឯងមើលទៅល្ងង់ខ្លៅ » ហើយបានបង្ហាញពីកេរ្តិ៍ឈ្មោះរបស់កម្ពុជាទៅកាន់អន្ដរជាតិ ថា« ប្រទេសក្រីក្រមួយនេះធ្លាក់ចូលទៅក្នុងរបបផ្តាច់ការ មុនពេលដែលការបោះឆ្នោតត្រូវបានបោះនៅក្នុងឆ្នាំ២០១៨ » ។ VOD មិនអាចទាក់ លោក វង សូត បានទេ។ ប៉ុន្តែអ្នកនាំពាក្យក្រសួងសង្គមកិច្ច លោក ឯម ច័ន្ទមករា បានឆ្លើយយ៉ាងខ្លីថា សូមឲ្យអ្នកសារព័ត៌មានស្វែងយល់ដោយឯង។ ការព្រមានរបស់មេដឹកនាំគណបក្សប្រជ...

លោក សុខ ទូច៖ ២ឆ្នាំមិនជោគជ័យ នឹងចុះចេញពីតំណែង

Image
បន្ទាប់ពីទទួលបានការតែងតាំងជាប្រធានរាជបណ្ឌិត្យសភាកម្ពុជាមក ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច បានបញ្ជាក់ដល់ថ្នាក់ដឹកនាំ មន្រ្តីរាជការ និងសាធារណៈជនទាំងអស់ ឱ្យកត់សម្គាល់ទុកថា លោកនឹងដឹកនាំរាជបណ្ឌិត្យសភាកម្ពុជាឱ្យមានការអភិវឌ្ឍថ្មី ជាពិសេស ក្លាយជាស្ថាប័នមួយដែលផ្តល់នូវយុទ្ធសាស្រ្ត គោលនយោបាយ ក្នុងរយៈពេល ២ឆ្នាំ ឱ្យមានការផ្លាស់ប្តូរនិងប្រសើរឡើង បើមិនអាចទៅរួចទេ លោកសុខចិត្តចុះចេញពីតំណែងមួយនេះ។ មួយវិញទៀត លោកក៏បានកែសម្រួលនិងរៀបចំឡើងវិញ នូវការអនុវត្តគោលការណ៍និងបទបញ្ជាផ្ទៃក្នុងរបស់មន្រ្តីឱ្យ ខិតខំ ប្រឹងប្រែងមកបំពេញការងារ ហើយមួយទៀត លោកថាគ្មានទេទឹកឡើងត្រីស៊ីស្រមោច ទឹកហោចស្រមោចស៊ីត្រី និងមិនចង់ធ្វើជាមេទាបណ្តើរកូនមាន់នោះទេ។ ប្រភព៖ ទីក្រុងប៉ុស្តិ៍

ហ៊ុន សែន​៖ មន្ត្រី​មិនចេះ​ប្រើ​ស្មា​ត​ហ្វូ​ន មិន​ទទួលបាន​ការតែងតាំង​ឡើយ​

Image
ភ្នំពេញ​៖ សម្ដេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ប្រកាសថា មន្ត្រី​ណា ដែល​មិនចេះ​ប្រើប្រាស់​ប្រព័ន្ធ​បច្ចេកវិទ្យា​សង្គម​នោះ រដ្ឋាភិបាល​នឹងមិន​តែងតាំង​តំណែង​អ្វី​ឡើយ​។ ថ្លែង​ក្នុង​ពិធី​ប្រគល់​សញ្ញាបត្រ​ដល់​និស្សិត នៃ​សកល​វិទ្យាល័យ​ភូមិន្ទ​នីតិសាស្ត្រ និង​វិទ្យាសាស្ត្រ​សេដ្ឋកិច្ច នាយករដ្ឋមន្ត្រី បាន​ជំរុញ​ឲ្យ​មន្ត្រី​ខ្លួន ចេះ​ប្រើប្រាស់​ប្រព័ន្ធ​បច្ចេកវិទ្យា​សង្គម​ឲ្យ​បានច្បាស់លាស់ ដើម្បី​ងាយស្រួល​ក្នុងការ​ទំនាក់ទំនង​នៅក្នុង​ជួរ​រដ្ឋាភិបាល​។ ប្រភព៖ ថ្មីៗ បញ្ចេញមតិយោបល់តាមការគួរ

លោក ហ៊ុន សែន ចង់​ស៊ី​ឈ្នួល​បង្រៀន​នៅ RULE នរណាខ្លះចង់រឿន ?

Image
សម្ដេច ហ៊ុន សែន នៅ​ព្រឹក​ថ្ងៃ​ទី០១ ខែ​សីហា​នេះ បាន​ថ្លែង​ថា សម្ដេច​​ចង់​ស៊ី​ឈ្នួល​បង្រៀន​នៅ​សា​កលវិទ្យាល័យ​ភូមិន្ទ​នីតិសាស្រ្ត និង​វិទ្យាសាស្ត្រ​សេដ្ឋកិច្ច (RULE) ប្រសិន​បើ​មាន​ការ​ឧទ្ទេសនាម​សាស្ត្រាចារ្យ​តេជោ ហ៊ុន សែន។ ការ​លើក​ឡើង​របស់​សម្តេច ហ៊ុន សែន ដូច្នេះ បាន​ធ្វើ​ឡើង​ក្នុង​ពិធី​ប្រគល់​សញ្ញាបត្រ​ដល់​និស្សិត​សាកលវិទ្យាល័យ​នីតិសាស្ត្រ និង​វិទ្យាសាស្ត្រ​សេដ្ឋកិច្ច នៅ​សាល​ពិព័រណ៍​កោះ​ពេជ្រ នៅ​ព្រឹកថ្ងៃទី១ ខែសីហា​នេះ។ សម្ដេច​នាយករដ្ឋមន្រ្តី​ បាន​បញ្ជាក់​ដែរ​ថា សម្ដេច​ក៏​ធ្លាប់​បាន​ឧទ្ទេសនាម​​ទាក់​ទង​នឹង "​វិធីសាស្រ្ត​គ្រប់គ្រង និង​កិច្ចការ​​បរទេស" នៅ​សាកល​វិទ្យាល័យភូមិន្ទ​នីតិសាស្រ្ត និង​វិទ្យាសាស្ត្រ​សេដ្ឋកិច្ច​នេះ ពី​មុន​មក​ផង​ដែរ​៕ ប្រភព៖ ខ្លីៗ មតិរបស់បងប្អូន