លោកញឹក ប៊ុន​ឆៃ បញ្ជូន​ដល់តុលាការ​មុន​នេះ..


ដោយ ៖ ឃឹម ប៊ុនណាក់ ថ្ងៃសៅរ៏ ទី៥ ខែសីហា ឆ្នាំ២០១៧ ម៉ោង ១៣:២៣ (05-08-2017 13:23)
រាជធានីភ្នំពេញ ៖ ដូចការគ្រោងទុក នាវេលាម៉ោង០១ និង១៩នាទីរសៀល​ថ្ងៃទី​០៥ កក្កដា នេះ កម្លាំង​នគរបាល​រាជធានី​ភ្នំពេញ បាន​​បញ្ជូ​ន​​លោកញឹក ប៊ុនឆៃ ដល់សាលាដំបូងរាជធានីភ្នំពេញហើយ ដែលសំណុំ​រឿងលោកញឹក ប៊ុ​ន​ឆៃ ត្រូវ​បាន​លោកសៀង សុខ ព្រះរាជអាជ្ញា​រងនៃ​អយ្យការ​សាលាដំបូងធ្វើការ​សាកសួរពាក់ព័ន្ធ​ករណី​​គ្រឿងញៀន​ ។
គួរ​រំលឹកថា លោកញឹក ប៊ុ​ន​ឆៃ ដែល​ត្រូវ​បាន​នគរបាល​ចាប់ខ្លួន ឬ​នាំ​ខ្លួន​​ ត្រូវ​បាន​ឃាត់ខ្លួន​ឲ្យ​ដេក​នៅ​ស្នងការដ្ឋាន​នគរបាល​រាជ​ធានី​​ភ្នំពេញពេញ​មួយ​យប់​។ បើ​តាម​អ្នកនាំពាក្យ​ក្រសួងមហាផ្ទៃ​លោក ខៀវ សុភ័គ បាន​ប្រាប់​កាលពី​​ព្រឹក​ថ្ងៃ​ទី​៤ ​សីហា ​នេះ​ថា លោក ញឹក ប៊ុ​ន​ឆៃ នឹង​ត្រូវ​បញ្ជូន​ទៅ​តុលាការ​នៅ​រសៀល​នេះ ។
​មិន​ទាន់​ដឹង​ជា​ផ្លូវការ​នៅឡើយ​ទេ អំពី​វាសនា​របស់​គាត់​ថា តើ​ត្រូវ​ប​ញ្ជួ​ន​បន្ត​តាម​នីតិវិធី ឬ​ត្រូវ​ដោះ​លែង​។ ករណី​ខាងលើ​នេះ កំពុង​ស្ថិត​នៅ​យ៉ាង​ក្តៅ​គគុក សម្រាប់​ក្រុម​អ្នកប្រមាញ់​ព័ត៌មាន​។ ប្រ​សិន​មាន​ព័ត៌មាន​ប្លែក នឹង​មាន​ផ្សាយ​ជូន​បន្តបន្ទាប់​ពី​កោះសន្តិភាព​។
សូម​បញ្ជាក់​ទៀត​ថា យោង​តាម​ដីកា​បញ្ជា​ឲ្យ​ចូលខ្លួន​របស់​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ដែល​ចុះហត្ថលេខា​ដោយ​ព្រះ​រាជអាជ្ញា​រង សៀង សុខ បាន​បញ្ជាក់​យ៉ាង​ច្បាស់​ថា លោក ញឹក ប៊ុ​ន​ឆៃ ត្រូវ​បញ្ជា​ឲ្យ​ចូល​ខ្លូ​ន ដើម្បី​សាកសួរ​ពី​ដំណើររឿង «​សម​គំនិត​ផលិត​គ្រឿងញៀន​ខុសច្បាប់ និង​ចាំ​ចូល​សារធាតុ​សម្រាប់​ផ្សំ​គ្រឿងញៀន​» ប្រព្រឹត្ត​នៅ​ចំណុច​ភូមិ​ទី​១ ឃុំ​ត្រែង​ត្រ​យឹ​ង ស្រុក​ភ្នំស្រួច ខេត្តកំពង់ស្ពឺ​កាលពី​ថ្ងៃ​ទី០១ ខែមេសា ឆ្នាំ​២០០៧ ។

>>ទទួលបានព័ត៌មានតាមរយៈ​ KOHSANTEPHEAP OFFICAIL LINE

Comments

Popular posts from this blog

លោក ហ៊ុន សែន ចង់​ស៊ី​ឈ្នួល​បង្រៀន​នៅ RULE នរណាខ្លះចង់រឿន ?

កំហឹង​អ្នកច្បាប់ ! អគ្គនាយករង​ពន្ធដារ​ដ៏​មាន​ឥទ្ធិពល​ម្នាក់​ទទួលរង​ការប្តឹង​ពី​ក្រុម​មេធាវី​៦១​នាក់ ក្រោម​ការចោទប្រកាន់​ពីបទ​ជេរប្រមាថ​ជា​សាធារណៈ​តាម Facebook

តើវាសនារបស់លោក ញឹក ប៊ុនឆៃ នឹងទៅជាយ៉ាងណា