លោក សុខ ទូច៖ ២ឆ្នាំមិនជោគជ័យ នឹងចុះចេញពីតំណែង
បន្ទាប់ពីទទួលបានការតែងតាំងជាប្រធានរាជបណ្ឌិត្យសភាកម្ពុជាមក
ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច បានបញ្ជាក់ដល់ថ្នាក់ដឹកនាំ មន្រ្តីរាជការ
និងសាធារណៈជនទាំងអស់ ឱ្យកត់សម្គាល់ទុកថា
លោកនឹងដឹកនាំរាជបណ្ឌិត្យសភាកម្ពុជាឱ្យមានការអភិវឌ្ឍថ្មី ជាពិសេស
ក្លាយជាស្ថាប័នមួយដែលផ្តល់នូវយុទ្ធសាស្រ្ត គោលនយោបាយ ក្នុងរយៈពេល ២ឆ្នាំ
ឱ្យមានការផ្លាស់ប្តូរនិងប្រសើរឡើង បើមិនអាចទៅរួចទេ
លោកសុខចិត្តចុះចេញពីតំណែងមួយនេះ។ មួយវិញទៀត លោកក៏បានកែសម្រួលនិងរៀបចំឡើងវិញ
នូវការអនុវត្តគោលការណ៍និងបទបញ្ជាផ្ទៃក្នុងរបស់មន្រ្តីឱ្យ ខិតខំ
ប្រឹងប្រែងមកបំពេញការងារ ហើយមួយទៀត លោកថាគ្មានទេទឹកឡើងត្រីស៊ីស្រមោច
ទឹកហោចស្រមោចស៊ីត្រី និងមិនចង់ធ្វើជាមេទាបណ្តើរកូនមាន់នោះទេ។
ប្រភព៖ ទីក្រុងប៉ុស្តិ៍
ប្រភព៖ ទីក្រុងប៉ុស្តិ៍
Comments
Post a Comment