ហ៊ុន សែន ណែនំាឲ្យពិនិត្យការអនុវត្តច្បាប់ពន្ឋលើបា្រក់បៀវត្សរ៍បុគ្គលិកNGO

នៅ​ក្នុង​កិច្ចប្រជុំ​ពេញអង្គ​គណៈរដ្ឋមន្ត្រី​កាលពី​ថ្ងៃ​ម្សិលមិញ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ធ្វើការ​ណែនាំ​ដល់​ក្រសួងការបរទេស​និង​សហប្រតិបត្តិការ​អន្តរជាតិ និង​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ ពិនិត្យ​ការ​អនុវត្ត​ច្បាប់​ព​ន្ឋ​លើ​ប្រាក់បៀវត្សរ៍​ចំពោះ​បុគ្គលិក​អង្គការក្រៅរដ្ឋាភិបាល​នានា ដែល​បាន​និង​កំពុង​ធ្វើ​សកម្មភាព​នៅ​ក្នុង​ប្រទេស​ខ្មែរ​ឲ្យ​មាន​តម្លាភាព​និង​សមភាព ។
នេះ​បើ​យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​ស្តី​ពី​ល​ទ្ឋ​ផល​នៃ​សម័យប្រជុំ​ពេញអង្គ​គណៈរដ្ឋមន្ត្រី​ថ្ងៃ​សុក្រ​ទី​០៤ ខែសីហា ឆ្នាំ​២០១៧ របស់​អង្គភាព​ព័ត៌មាន​និង​ប្រិត​កម្ម​រហ័ស​នៃ​ទីស្តីការគណៈរដ្ឋមន្ត្រី ។
កាលពី​ខែ មក​រា ឆ្នាំ​២០១៥ រាជរដ្ឋាភិបាល​កម្ពុជា​បាន​ប្រកាស អនុវត្តន៍​ការ​យកពន្ធ​លើ​ប្រាក់បៀវត្សរ៍​ថ្មី​ដែល​មាន​លក្ខណៈ​អនុគ្រោះ​ជាង​មុន​ដើម្បី​សម្រាល​បន្ទុក​ខ្លះ​ៗ​ដល់​អ្នក​ជាប់​កាតព្វកិច្ច ជា​ពិសេស​អ្នកមាន​ចំណូល​ទាប​តាម​រយៈ​ការ​តម្រូវ​ឲ្យ​អ្នក​ជាប់​កាតព្វកិច្ច​បង់ពន្ធ​មាន​បៀវត្ស ចាប់ពី ៨០០ ០០១ រៀល (២០០ ដុល្លារ​) ឡើង​ទៅ ។
កាលពី​ពេល​មុន​ពលរដ្ឋ​ដែល​ជាប់​កាតព្វកិច្ច​បង់ពន្ធ​ប្រាក់បៀវត្សរ៍​ជូន​រដ្ឋ​គឺជា​អ្នក​ដែល​មាន​ប្រាក់ខែ​ចាប់ពី ៥០០ ០០១​រៀល (១២៥ ដុល្លារ​)៕

ប្រភព៖ Angrut News

Comments

Popular posts from this blog

លោក ហ៊ុន សែន ចង់​ស៊ី​ឈ្នួល​បង្រៀន​នៅ RULE នរណាខ្លះចង់រឿន ?

កំហឹង​អ្នកច្បាប់ ! អគ្គនាយករង​ពន្ធដារ​ដ៏​មាន​ឥទ្ធិពល​ម្នាក់​ទទួលរង​ការប្តឹង​ពី​ក្រុម​មេធាវី​៦១​នាក់ ក្រោម​ការចោទប្រកាន់​ពីបទ​ជេរប្រមាថ​ជា​សាធារណៈ​តាម Facebook

តើវាសនារបស់លោក ញឹក ប៊ុនឆៃ នឹងទៅជាយ៉ាងណា