សាលាឧទ្ទរណ៍ត្រូវបណ្តាសារប្រជាពលរដ្ឋរហូតទាល់តែ....!!
បន្ទាប់ពីត្រូវបណ្តាសារ
នៅព្រឹកថ្ងៃទី៨ ខែសីហា ឆ្នាំ២០១៧ សាលាឧទ្ទរណ៍បានប្រកាសសាលដីការលើលើសំំុំរឿង
របស់អ្នកស្រី ទេព វន្នី ដែលសាលាដំបូងរាជធានីភ្នំពេញបានប្រកាសសាលក្រមសម្រេចឲ្យ
អ្នកស្រីជាប់ពន្ធធានាគារជាង២ឆ្នាំដោយសម្រេចដំកល់សាលក្រមរបស់សាលាដំបូងទុកជា
បានការ។
ប្រជាពលរដ្ឋរងគ្រោះប្រមាណជាង១០០នាក់បានមកប្រមូលផ្តុំគ្នាដើម្បីទាមទារឲ្យតុលាការ
សម្រេចក្តីដោយយុត្តិធម៌ ប៉ុន្តែជាលទ្ធផលពួកគាត់បានត្រឹមតែសោកស្តាយនិងអស់សង្ឃឹម
យ៉ាងខ្លាំងចំពោះស្ថាប័នតុលាការមួយនេះដែលពុំបានជម្រះក្តីអោយមានយុត្តិធម៌ កាត់ក្តី
តាមតែការបញ្ជាពីបុគ្គលមានអំណាច ពីបក្សពួករបស់ខ្លួន សុខចិត្តក្បត់ឧត្តមគតិ ក្បត់
មនសិការ កាត់ក្តីទាំងអយុត្តិធម៌ ទាំងមិនមានភស្តុតាងគ្រប់គ្រាន់មកដាក់បន្ទុកនោះឡើយ។
ប្រជាពលរដ្ឋបាននាំគ្នាធ្វើពិធីភ្លាមៗដើម្បីដាក់បណ្តាសាទៅលើស្ថាប័នតុលាការរួមមាន ចៅក្រម ព្រះរាជអាជ្ញា អគ្គព្រះរាជអាជ្ញា ក្រឡាបញ្ជី និងមេធាវីដែលកាពារអោយជនខិលខូចយ៉ាងចាស់ដៃ
បណ្តាសារទាំងនោះដួចជា៖ សូមអោយទេវតា អរុកអរ័ក្សអ្នកតា លោកយាម៉ៅ លោកយាយពេញ
ព្រះអង្គដង្កើ បរមីព្រះអង្គចេកព្រះអង្គចម លោកតាក្រហមករ ព្រះធរណីមកវាយបំបាក់ក
ដល់មន្ត្រីតុលាការ ចៅក្រម ព្រះរាជអាជ្ញ ក្រឡាបញ្ជី មេធវី ទាំងនោះ អោយព្រាត់ប្រាស់ក្រុម
គ្រួសារ ប្រពន្ធប្តី កូនចៅ ដោយស្លាប់តៃហោង ស្លាប់ឡានបុក រន្ទះបាញ់ ដេកងាប់ គ្រោះថ្នាក់
ចរាចរណ៍ ជាដើម ។ល។
នេះការឈឺចាប់មួយដែលពួកគាត់បានបង្ហាញនៅចំពោះអាជ្ញាធរមានសមត្ថកិច្ចនៅពីមុខ
ស្ថាប័នសាលាឧទ្ទរណ៍ ដែលការឈឺចាប់ក៏បានអំពាវនាវអោយលោកនាយករដ្ឋមន្ត្រីហ៊ុនសែន
បើកភ្នែកមើលពួកគាត់ដែលកំពុងតែជួបទុក្ខលំបាក ដែលកំពុងតែប្រឈមជាមួយនឹងភាព
អយុត្តិធម៌ ដោយអ្នកមានអំណាចបានយកស្ថាប័នតុលាការមកធ្វើជាឈ្នាន់ក្នុងការធ្វើទុក្ខបុក
ម្នេញប្រជាពលរដ្ឋរងគ្រោះដីធ្លីក្នុងការតវ៉ារកនូវយុត្តិធម៌ ។
បន្ទាប់ពីដាក់បណ្តាសារប្រហែលជាមួយម៉ោងក្រោយពីសាលាឧទ្ទរណ៍បានប្រកាសសាលដីការ
រួចមក ទ្វាទាំងមូលរបស់ស្ថាប័ននេះត្រូវបានបិទជិតទាំងស្រុង។
https://www.youtube.com/watch?v=EWjTelyiDlw#action=share

Comments
Post a Comment