សាលាឧទ្ទរណ៍ត្រូវបណ្តាសារប្រជាពលរដ្ឋរហូតទាល់តែ....!!
បន្ទាប់ពីត្រូវបណ្តាសារ នៅព្រឹកថ្ងៃទី៨ ខែសីហា ឆ្នាំ២០១៧ សាលាឧទ្ទរណ៍បានប្រកាសសាលដីការលើលើសំំុំរឿង របស់អ្នកស្រី ទេព វន្នី ដែលសាលាដំបូងរាជធានីភ្នំពេញបានប្រកាសសាលក្រមសម្រេចឲ្យ អ្នកស្រីជាប់ពន្ធធានាគារជាង២ឆ្នាំដោយសម្រេចដំកល់សាលក្រមរបស់សាលាដំបូងទុកជា បានការ។ ប្រជាពលរដ្ឋរងគ្រោះប្រមាណជាង១០០នាក់បានមកប្រមូលផ្តុំគ្នាដើម្បីទាមទារឲ្យតុលាការ សម្រេចក្តីដោយយុត្តិធម៌ ប៉ុន្តែជាលទ្ធផលពួកគាត់បានត្រឹមតែសោកស្តាយនិងអស់សង្ឃឹម យ៉ាងខ្លាំងចំពោះស្ថាប័នតុលាការមួយនេះដែលពុំបានជម្រះក្តីអោយមានយុត្តិធម៌ កាត់ក្តី តាមតែការបញ្ជាពីបុគ្គលមានអំណាច ពីបក្សពួករបស់ខ្លួន សុខចិត្តក្បត់ឧត្តមគតិ ក្បត់ មនសិការ កាត់ក្តីទាំងអយុត្តិធម៌ ទាំងមិនមានភស្តុតាងគ្រប់គ្រាន់មកដាក់បន្ទុកនោះឡើយ។ ប្រជាពលរដ្ឋបាននាំគ្នាធ្វើពិធីភ្លាមៗដើម្បីដាក់បណ្តាសាទៅលើស្ថាប័នតុលាការរួមមាន ចៅក្រម ព្រះរាជអាជ្ញា អគ្គព្រះរាជអាជ្ញា ក្រឡាបញ្ជី និងមេធាវីដែលកាពារអោយជនខិលខូចយ៉ាងចាស់ដៃ បណ្តាសារទាំងនោះដួចជា៖ សូមអោយទេវតា អរុកអរ័ក្សអ្នកតា លោកយាម៉ៅ លោកយាយពេ...